Search

[ព័ត៌មាន] Apple កំពុងចាប់ផ្តើមលក់ iPhone ផ្គុំនៅឥណ្ឌាហើយ

ក្រុមហ៊ុន Apple បានចាប់ផ្តើមលក់ iPhone SE ដែលបានផ្គុំឡើង ដោយរោងចក្រ Wistron នៅប្រទេស ឥណ្ឌាហើយ… នេះបើតាម របាយការណ៍ពី IndianExpress។ លោកអ្នក អាចសម្គាល់ចំណាំម៉ូដែលនេះ ដោយរកមើលពាក្យ “Assembled in India” នៅសម្បកក្រោយរបស់វា។
iphone-se-madeinindia

ប្រភព បានបន្តទៀតថា គេចាប់ផ្តើមឃើញ ម៉ូដែលនេះ ចរាចរណ៍លក់ នៅទីក្រុងជាច្រើន នៅក្នុងប្រទេស ឥណ្ឌា ប៉ុន្តែ វាមានចំនួនតិចនៅឡើយ។ ចំណែកខាង Apple វិញ បានបញ្ជាក់ថា ការផលិត iPhone SE នៅទីក្រុង Bangalore នេះ គឺការផលិតខ្នាតតូច ហើយផលិតឡើង ដើម្បីផ្គត់ផ្គង់ទីផ្សារ ឥណ្ឌា តែប៉ុណ្ណោះ។ សំរាប់តម្លៃរបស់វាវិញ គឺដូចគ្នានឹង ម៉ូដែលដែលផ្គុំពីចិនដែរ គឺប្រមាណ $400 ដោយសារតែ Apple មានគោលនយោបាយ រក្សាតម្លៃរបស់ ផលិតផល ឱ្យដូចគ្នា សំរាប់ទីផ្សារទាំងអស់ របស់ខ្លួន។

នេះពិតជា មោទភាព សំរាប់ឥណ្ឌា ពិតមែន!
ប្រភព: IndiaExpress




Loading...

ចូលរួមមតិតាមរយៈ Facebook