Search

[ព័ត៌មាន] ក្រុមហែគខើចិន KeenLab ធ្វើបទបង្ហាញ ការហែកគុកប្រព័ន្ធប្រតិបត្តិការណ៍ iOS 10.3.2 និង iOS 11 Beta

ការហែកគុក ប្រព័ន្ធប្រតិបត្តិការណ៍ iOS 10.3.2 និង iOS 11 កំណែទំរង់សាកល្បង ត្រូវបានគេ ធ្វើបទបង្ហាញ ដោយក្រុមហែគខើចិនថ្មី មួយក្រុម ឈ្មោះ KeenLab កាលពីពេលថ្មីៗនេះ អំឡុងព្រឹត្តិការណ៍ MOSEC នៅប្រទេសចិន។
KeenLab iOS 11 and iOS 10.3.2 jailbreak on iPhone 6 and iPhone 7

Min(Spark) Zheng ដែលជា វិស្វករប្រព័ន្ធ iOS របស់ ក្រុមហ៊ុន Alibaba បានធ្វើការ ចែករំលែកបង្ហោះ រូបភាព បទបង្ហាញ របស់ ក្រុម KeenLab នេះ។ អ្វីដែលគួរឱ្យចាប់អារម្មណ៍ គឺសូម្បីតែ កំណែទំរង់ចុងក្រោយរបស់ ប្រព័ន្ធ iOS គឺ iOS 11 ដែលកំពុងស្ថិតក្នុងដំណាក់កាលតេស្តសាកល្បង ក៏ក្រុមនេះ អាចធ្វើការហែកគុក បានដែរ។
KeenLab iOS 11 and iOS 10.3.2 jailbreak on iPhone 6 and iPhone 7

គេ មិនច្បាស់ទេថាតើ ក្រុមនេះ នឹងដាក់បញ្ចេញ កម្មវិធីហែកគុក នាចុងឆ្នាំនេះ ក្រោយពេល Apple ដាក់បញ្ចេញ iOS 11 ជាសាធារណៈ។ ពួកគេ មានជំរើស 2 ក្នុងការរកលុយពី កម្មវិធីហែកគុកនេះ គឺលក់ទៅឱ្យ ក្រុមផ្សេងដើម្បីធ្វើអាជីវកម្ម ឬលក់ទៅឱ្យ Apple ដើម្បីបិទចន្លោះប្រហោង ជាថ្នូរ នឹងប្រាក់រង្វាន់៕
ប្រភព: Twitter.com/SparkZheng




Loading...

ចូលរួមមតិតាមរយៈ Facebook