Search

[ព័ត៌មាន] Imagination Technologies ប្រកាស លក់ក្រុមហ៊ុន ក្រោយពេល Apple ឈប់ប្រើ ឈីបក្រាហ្វិករបស់ខ្លួន

សុភាសិតបរទេស មួយឃ្លាពោលថា “អ្នកមិនគួរ ទុកដាក់ស៊ុតទាំងអស់ ក្នុងកន្ត្រកតែមួយនោះទេ” ព្រោះបើស៊ុតមួយស្អុយ នោះវា នឹងធ្វើឱ្យស្អុយស៊ុតទាំងអស់។ ពាក្យទូន្មាននេះ ពិតជាត្រឹមត្រូវណាស់ ពិសេស ក្នុងករណី ក្រុមហ៊ុនផលិតបន្ទៈឈីបក្រាហ្វិក Imagination Technologies។
PowerVR GPU in Apple iPhone

ក្រោយរយៈពេល 2-3 ខែ ដែល Apple ប្រកាសថា នឹងឈប់ប្រើ ឈីបក្រាហ្វិក PowerVR របស់ Imagination Technologies ហើយងាកមក ផលិតបន្ទៈឈីបក្រាហ្វិក ផ្ទាល់ខ្លួនវិញ ភាគហ៊ុនរបស់ Imagination Technologies បានធ្លាក់យ៉ាងគំហុក។ ហើយកាលពីពេលថ្មីៗនេះ​ក្រុមហ៊ុននេះ បានប្រកាស ដាក់លក់ជាផ្លូវការហើយ សំរាប់អ្នកដែលចង់បាន ប៉ាតង់ និងធនធាន បច្ចេកវិទ្យាក្រាហ្វិករបស់ខ្លួន។ គួររំលឹកថា Apple គឺជា អតិថិជន ធំមួយរបស់ Imagination Technologies ហើយការប្រកាសរបស់ Apple បានធ្វើឱ្យធុរៈកិច្ចរបស់ ក្រុមហ៊ុននេះ ជួបផលវិបាក យ៉ាងច្រើន។

បើតាម Imagination Technologies បានឱ្យដឹងថា ខ្លួនទទួលបាន ការស្នើសុំទិញ ជាច្រើនពី ភាគីផ្សេងៗ ក្នុងប៉ុន្មានអាទិត្យនេះ ហើយកំពុងតែ បើកកិច្ចចរចារ ទិញលក់ ជាបឋម៕
ប្រភព: ImaTech




Loading...

ចូលរួមមតិតាមរយៈ Facebook