Search

[ព័ត៌មាន] Forstall ថា Steve Jobs បង្កើត iPhone ពីព្រោះស្អប់ ការអួតរបស់មនុស្សម្នាក់ នៅ Microsoft

ស្ថាបនិក និងអតីតប្រធានក្រុម បង្កើតប្រព័ន្ធប្រតិបត្តិការណ៍ iOS ឱ្យ Apple លោក Scott Forstall កាលពីពេលថ្មីៗនេះ បានចេញមុខ មកផ្តល់បទសម្ភាស ដ៏កម្រមួយ នៅក្នុងព្រឹត្តិការណ៍មួយ នាសារមន្ទីរ Computer History នៅតំបន់ Mountain View រដ្ឋ California សហរដ្ឋ អាមេរិក ដែលគាត់ បានបង្ហើបប្រាប់ពី ប្រភពនៃការកកើត iPhone និងទំនាក់ទំនងរបស់គាត់ ជាមួយ ស្ថាបនិក និងអតីតនាយកប្រតិបត្តិ ក្រុមហ៊ុន Apple លោក Steve Jobs។
Scott Forstall

នេះជាលើកទីមួយហើយ ដែល Forstall ចេញមុខជាសាធារណៈ ក្រោយពេល គាត់ត្រូវបានគេ ដកតំណែងពី Apple នាឆ្នាំ 2012 ឱ្យធ្វើការជា ទីប្រឹក្សាវិញ ដោយសារជម្លោះបញ្ហា កម្មវិធី Maps ជាមួយនាយកប្រតិបត្តិ Apple ថ្មី លោក Tim Cook។

និយាយទៅកាន់ អ្នកសារព័ត៌មាន John Markoff លោក Forstall បានប្រាប់ថា “វាចាប់ផ្តើមដំបូងឡើយ ដោយសារតែ Steve ស្អប់មនុស្សម្នាក់ នៅ ក្រុមហ៊ុន Microsoft តែមិនមែន ស្ថាបនិក Bill Gates នោះទេ។ ក្រោយពេល ឮម្នាក់នោះ និយាយអួតពី ថេបប៉្លេត និងបិុចថ្មី របស់ខ្លួន Steve បាននិយាយថា តោះយើង បង្ហាញពួកគេថា តើ ថេបប៉្លេតអស្ចារ្យមួយ គេផលិតយ៉ាងដូចម៉្តេច“។

ក្រោយមក ពេលកំពុងអង្គុយញុាំបាយថ្ងៃត្រង់ Steve បានចាប់ភ្លឹកថា មនុស្សគ្រប់រូបកំពុងសម្លឹងមើល ទូរស័ព្ទរបស់ពួកគេ ដែល មើលទៅហាក់ដូចជា មិនសូវស្រួល ទាល់តែសោះក្នុងការប្រើប្រាស់ ប៉ុន្តែ ពួកគេ ត្រូវការវា ដើម្បីទំនាក់ទំនង។ ឃើញបែបនេះ Jobs បានប្រាប់ ក្រុមវិស្វករដែលបង្កើត ថេបប៉្លេត ថ្មី ឱ្យងាកមក សំរុកកម្លាំងរបស់ពួកគេ ទ្វេរដង បង្កើតនូវ ប្រព័ន្ធប៉ះប្រើ ដោយម្រាមដៃច្រើន ដ៏ល្អឥតខ្ចោះមួយ ហើយបង្រួមវា ឱ្យតូច សំរាប់ប្រើជាមួយ ឧបករណ៍តូចមួយ សំរាប់ដាក់ក្នុងហោបៅ បាន។ ហើយនោះហើយ គឺជា ប្រភពកំណើត iPhone ដំបូង។

ចំណែក Forstall វិញ ត្រូវទទួលបន្ទុក ក្នុងការ បង្កើត ប្រព័ន្ធប្រតិបត្តិថ្មីមួយ សំរាប់ឧបករណ៍ចល័ត ដែលផ្តោតទៅលើ ការបញ្ជារដោយការប៉ះប្រើ ហើយមានមូលដ្ឋានចេញពី ប្រព័ន្ធ OSX របស់ម៉ាសីុន Mac៕

សំរាប់បទសម្ភាសលំអិត សូមចូលទៅមើលតាមលីងនេះ: https://www.facebook.com/computerhistory/videos/10155442557865816/
ប្រភព: Facebook




Loading...

ចូលរួមមតិតាមរយៈ Facebook