Search

[ព័ត៌មាន] បែកធ្លាយខ្សែអាត់សម្លេង ក្រុមការងារ Apple ជជែកពីការ រារាំង ការបែកធ្លាយ ព័ត៌មានផលិតផល Apple

ខ្សែអាត់សម្លេង ការប្រជុំផ្ទៃក្នុង របស់ ក្រុមការងារ Apple មួយឈ្មោះថា “Stopping Leakers – Keeping Confidential at Apple” ត្រូវបានគេ ផ្តល់ជូនវិុបសាយ The Outline កាលពីពេលថ្មីៗនេះ។ កិច្ចប្រជុំនេះ គឺដឹកនាំដោយ នាយកប្រព័ន្ធសន្តិសុខសកល Apple លោក David Rice, នាយកសើុបអង្កេតពិភពលោក Lee Freedman និង Jenny Hubbert បានបង្ហាញពី កិច្ចខិតខំប្រឹងប្រែង របស់ក្រុមហ៊ុននេះ ក្នុងការ ការពារ ការលេចធ្លាយព័ត៌មាន ស្តីពី ផលិតផលសម្ងាត់ ដែល Apple គំរោងនឹងចេញលក់។
Apple Effort to prevent Leaks

ពីមុន ប្រភពនៃការបែកធ្លាយ ព័ត៌មាន គឺចេញពី រោងចក្រ ដែលជាដៃគូររបស់ Apple នៅប្រទេសចិន ប៉ុន្តែ វាបានផ្លាស់ប្តូរហើយ… នេះបើតាម Rice។ Rice ថា ឥឡូវនេះ ការបែកធ្លាយព័ត៌មានផលិតផលសម្ងាត់ គឺចេញពី ស្នាក់ការក្រុមហ៊ុន Apple នៅ California ច្រើនជាងពី រោងចក្រនៅចិន។

Rice បានបន្តទៀតថា “ការឆែកឆេរ ត្រួតពិនិត្យ ការចេញចូលរបស់ បុគ្គលិក គឺមាន ចំនួន 2.7 លានដង ក្នុងមួយថ្ងៃ សំរាប់ រោងចក្រ 40 នៅចិន ហើយ ការដឹកអីវ៉ាន់ចេញចូល មាន 221 លានដង ក្នុងមួយឆ្នាំ។ យើងដំណើរការត្រួតពិនិត្យ ប្រៀបដូច សួនកំសាន្តយក្ស ដ៏ធំមួយអញ្ចឹងដែរ។ ក្នុងឆ្នាំ 2014 មានសម្បកជាង 387 សន្លឹក ត្រូវបានលួច។ ក្នុងឆ្នាំ 2015 តួលេខនេះ បានថយចុះដល់ 57 សន្លឹក ហើយ 50 សន្លឹក ត្រូវបានគេលួច ក្នុងយប់ ការប្រកាសពីផលិតផលនោះ។ នៅក្នុងឆ្នាំ 2016 សម្បកដែលត្រូវលួច គឺមាន តែ 4 សន្លឹកតែប៉ុណ្ណោះ“។

ការកាត់បន្ថយការបែកធ្លាយនេះ ឃើញផលយ៉ាងជាក់ស្តែង ពិសេស ទាក់ទងនឹង ផលិតផល ឧបាល័រ HomePod ដែល Apple បានប្រកាស កាលពី ដើមខែនេះ អំឡុងព្រឹត្តិការណ៍ WWDC 2017។ មានព័ត៌មានតិចតួចណាស់ ដែលគេ បានបែកធ្លាយ ទាក់ទងនឹង ផលិតផលនេះ៕
ប្រភព: The Outline




Loading...

ចូលរួមមតិតាមរយៈ Facebook