Search

[ព័ត៌មាន] Apple សហការណ៍ជាមួយ Health Gorilla ដើម្បី ប្រែក្លាយ iPhone ជាឃ្លាំងផ្ទុកប្រវត្តិអ្នកជម្ងឺ

ក្រុុមហ៊ុន Apple មានបំណង នឹងប្រែក្លាយ iPhone របស់លោកអ្នក ជាឃ្លាំងផ្ទុកប្រវត្តិអ្នកជម្ងឺ… នេះបើតាម ប្រភពពី CNBC។ ប្រភព បានឱ្យដឹងថា Apple បានសហការណ៍ជាមួយ ក្រុមហ៊ុនប្រមូលទិន្នន័យវិភាគជម្ងឺ Health Gorilla ដើម្បីបន្ថែម ទិន្នន័យវិភាគជម្ងឺ ចូលទៅក្នុង iPhone ដូចនេះ គ្រូពេទ្យ អាចទាញយក និងពិនិត្យមើល ប្រវត្តិទិន្នន័យសុខភាព និងជម្ងឺ ទាំងអស់ របស់ អ្នកជម្ងឹ ពីគ្លីនិក ឬមន្ទីរពេទ្យផ្សេងៗ តាមរយៈ iPhone របស់អ្នកប្រើប្រាស់។
Health Gorilla

បើតាម វិុបសាយរបស់ Health Gorilla បានឱ្យដឹងថា ក្រុមហ៊ុននេះ មានបណ្តាញទំនាក់ទំនងជាច្រើន ជាមួយ ស្ថាប័នពេទ្យជាច្រើន ដែលរួមមាន មន្ទីរពេទ្យ , មន្ទីរពិសោធន៍វេជ្ជសាស្ត្រ, គ្លីនីក, មន្ទីរសុខភាព និងគ្រូពេទ្យ។

ប្រភព បានឱ្យដឹងថា Apple ចង់បង្កើត ឃ្លាំងផ្ទុកទិន្នន័យសុខភាពរួមមួយ សំរាប់អ្នកប្រើប្រាស់ ដែលអាច កាត់បន្ថយ ឧបសគ្គ ក្នុងការផ្ទេរ ឬបង្វែរ ទិន្នន័យអ្នកជម្ងឺ ពីមន្ទីរពេទ្យមួយ ទៅមួយ ហើយការនេះ នឹងជួយអភិវឌ្ឍ វិស័យសុខាភិបាល បានមួួយកំរិត។ ក្រៅពីធ្វើការជាមួយ Health Gorilla ក្រុមហ៊ុន Apple ត្រូវបានគេដឹងថា បានជួលវិស្វករ ដើម្បីធ្វើការ បំលែង ទំរង់ទិន្នន័យពី ឧបករណ៍ពេទ្យមួយ ទៅឧបករណ៍ពេទ្យមួយ ដើម្បីងាយស្រួលអានទិន្នន័យ ហើយក្រុមហ៊ុននេះ ថែមទាំងកំពុងចរចារជាមួយ ក្រុមហ៊ុនផលិតឧបករណ៍ពេទ្យផ្សេងៗ ដើម្បីបង្កើត ទំរង់ របាយការណ៍សុខភាព សកល មួយ ដើម្បីងាយស្រួល ក្នុងការផ្ទេរទិន្នន័យទៀតផង៕
ប្រភព: CNBC




Loading...

ចូលរួមមតិតាមរយៈ Facebook