Search

[ព័ត៌មាន] iOS 10.3 អាប់ដេត អាចធ្វើឱ្យ ផ្ទៃទំនេរកើនឡើង រហូតជាង 7 GB

ប្រព័ន្ធប្រតិបត្តិការណ៍ iOS 10.3 ដែលទើបនឹងចេញថ្មីៗនេះ​ដោយ Apple ត្រូវបានគេរកឃើញថា បានបង្កើនផ្ទៃទំនេរ របស់ថាសផ្ទុកទិន្នន័យ បានច្រើនរហូត 7GB ប៉ុន្តែ ទំនងជាមានប្រសិទ្ធភាពតែនៅលើ ឧបករណ៍ដែលមាន អង្គគណនា 64bit ប៉ុណ្ណោះ ពោលគឺ iPhone 5s ឡើងទៅ… នេះបើតាម ការរកឃើញរបស់ AppleInsider។

APFS

ពួកគេ បានតេស្ត iPhone 7 Plus ទំហំផ្ទុក 256GB ដើរដោយ iOS 10.2.1 ដែលមាន ផ្ទៃទំនេរ នៅសល់ ប្រមាណ 75.45GB ហើយក្រោយអាប់ដេតទៅ iOS 10.3 ផ្ទៃទំនេររបស់ថាសរឹង ឃើញនៅសល់ 83.26GB… ពោលគឺមានការឡើង រហូត 7.8GB។ នេះ គឺគួរអរគុណទៅដល់ ប្រព័ន្ធគ្រប់គ្រងឯកសារថ្មីឈ្មោះ APFS ដែល Apple បានប្រើប្រាស់ជំនួស ប្រព័ន្ធឯកសារចាស់ HFS+។

តើលោកអ្នក បានអាប់ដេតទៅ iOS 10.3 ហើយឬនៅ ហើយ តើមានសង្កេតឃើញ មានការកើនឡើង ផ្ទៃទំនេរថាសរឹង ដែរឬទេ?
ប្រភព: AppleInsider




Loading...

ចូលរួមមតិតាមរយៈ Facebook