ក្រុមហ៊ុន Apple ថ្ងៃនេះ បានដាក់បញ្ចេញ ប្រព័ន្ធប្រតិបត្តិការណ៍ iOS កំណែទំរង់ថ្មី 10.3 ជាមួយនឹង មុខងារថ្មីជាច្រើន ដូចជា មុខងារ ស្វែងរកកាសឥតខ្សែ AirPods តាមរយៈកម្មវិធី Find my iPhone, កាត់បន្ថយ អេហ្វិកមានចលនា នៅពេលបើកមើលវិុបសាយ, មុខងារបិទបើក ការស្នើសុំ ផ្តល់ពិន្ទុ Review ពីក្នុងកម្មវិធី, បង្កើនភាពងាយស្រួល ក្នុងការវាយឃីប៊ត ចិន និងជប៉ុន ព្រមទាំង មុខងារចាត់ចែងឯកសារថ្មី ឈ្មោះ AFS។
ក្នុងចំណោមមុខងារថ្មីៗទាំងអស់នេះ មុខងារដែលលេចធ្លោបំផុត គឺ AFS (Apple File System) ដែលជា ប្រព័ន្ធរក្សា និងកត់ត្រាឯកសារថ្មី របស់ប្រព័ន្ធប្រតិបត្តិការណ៍ ដែលមកជំនួសប្រព័ន្ធចាស់ HFS+។ AFS ត្រូវបាន Apple បង្កើតថ្មីឡើង ដើម្បីឱ្យវា មានប្រសិទ្ធិភាពឡើង ក្នុងការរក្សា កត់ត្រា និងស្វែងរក ឯកសារបានលឿន នៅលើ ថាសរឹងប្រភេទ Flash ខណៈដែល HFS+ ត្រូវបានគេបង្កើតឡើងសំរាប់ ថាសរឹងជំនាន់ចាស់ ប្រភេទ Optical Hard Disk ដែលដំណើរការយឺត ហើយងាយនឹងខូច។
គួររំលឹកថា នៅពេល លោកអ្នកអាប់ដេត ទៅកាន់ iOS 10.3 វានឹងបំលែងទៅកាន់ ប្រព័ន្ធឯកសារថ្មី AFS ដោយស្វ័យប្រវត្តិ ហើយបើមានអ្វីកើតឡើង អំឡុងពេលនោះ គឺមិនអាចស្រោចស្រង់បានមកវិញនោះទេ ដែលនេះសំដៅលើ ឯកសារ រូបភាព និងវីដេអូ របស់លោកអ្នក។ ដូចនេះ មុននឹងអាប់ដេត គប្បីលោកអ្នក ធ្វើការ ទាញរក្សាទុក ឯកសារ នៅក្នុង ម៉ាសីុន ទុកជាមុន។
លោកអ្នក អាចដំឡើង កំណែទំរង់ថ្មីនេះបាន តាមរយៈ OTA ដោយចូលទៅ Settings-> General-> Software Update-> Download and Install ឬតាមរយៈ iTunes ដោយដោនឡូដ ឯកសារដំឡើង Firmware ពីលីងខាងក្រោម រួច Restore តាម iTunes៕
លីងដោនឡូដ ឯកសារដំឡើង Firmware iOS 10.3:
- iPhone 7
- iPhone 7 Plus
- iPhone SE, iPhone 5s
- iPhone 6s, iPhone 6
- iPhone 6s Plus, iPhone 6 Plus
- iPhone 5c, iPhone 5
- 9.7‑inch iPad
- 9.7‑inch iPad Pro
- 12.9-inch iPad Pro
- iPad mini 4, iPad Air 2, iPad mini 3
- iPad Air, iPad mini 2
- iPad 4
- iPod touch (6th generation)