Search

[ព័ត៌មាន] តុលាការចិន រកឃើញថា Apple មិនបានលួចចម្លងម៉ូដ iPhone 6 ពីស្មាតហ្វូន Baili 100C របស់ចិនទេ

តុលាការចិន កាលពីពេលថ្មីៗនេះ បានច្រានចោល ការសំរេចមួយរបស់ ការិយាល័យកម្មសិទ្ធិបញ្ញាប៉េកាំង ដែលបានចោទថា ក្រុមហ៊ុន Apple បានរចនាម៉ូដ iPhone 6/6 Plus របស់ខ្លួន ដោយចម្លងម៉ូដតាម ស្មាតហ្វូន Baili 100C របស់ ក្រុមហ៊ុនចិន Shenzhen Baili។

Apple iPhone 6 resemble Baili 100C patent suite

សេចក្តីសំរេចរបស់ ការិយាល័យកម្មសិទ្ធិបញ្ញាប៉េកាំង បានធ្វើឡើង កាលពីខែ ឧសភា ឆ្នាំទៅ ដែលបានរារាំង Apple មិនឱ្យលក់ iPhone 6 និង 6 Plus នៅទីក្រុងនេះ។ Apple បានប្តឹងឧទ្ធរពីការសំរេចនេះ តាំងពីពេលនោះមក ហើយទើបតែ ពេលនេះទេ ដែល តុលាការរបស់ចិន សំរេច ច្រានចោល ការសំរេចនេះ។

តុលាការ បានឱ្យដឹងថា iPhone 6 មានមុខងារជាច្រើន ដែលធ្វើឱ្យ ស្មាតហ្វូននេះ ខុសប្លែកពី ស្មាតហ្វូនដទៃ ហើយ ក្នុងភ្នែក អតិថិជន គេអាច សម្គាល់ ម៉ូដែលទាំងពីរនេះ ថា ខុសគ្នា បានយ៉ាងងាយ។

គួររំលឹកថា ក្រុមហ៊ុន Baili បច្ចុប្បន្ន គឺជា ក្រុមហ៊ុនក្ស័យធុនទៅហើយ ហើយការដែលប្តឹង Apple នេះ គឺមានចេតនា ចង់ជំរិតយកប្រាក់ពី Apple តែម្តង៕
ប្រភព: scmp.com




Loading...

ចូលរួមមតិតាមរយៈ Facebook