អ្នកបំបែកកូដ Jonathan Levin ទីបំផុត បានដាក់បញ្ចេញ កម្មវិធី LiberTV ហើយ ដែលអាចប្រើ ហែកគុក ម៉ាសីុន Apple TV ជំនាន់ទី 4 ដែលដើរលើ ប្រព័ន្ធប្រតិបត្តិការណ៍ tvOS 9.1 ដល់ 10.1។
កម្មវិធីហែកគុក LiberTV នេះ គឺមានមូលដ្ឋានពី ចន្លោះប្រហោងហែកគុក របស់កម្មវិធី Yalu របស់ Lucas Todesco ហើយ វិធីហែកគុកទៀតសោត គឺដូចគ្នានឹង Yalu ដែរ ដោយលោកអ្នក ត្រូវដំឡើង ឯកសារកម្មវិធី IPA មួយ ហើយបើកដំណើរការ កម្មវិធីនោះ ដើម្បីចាប់ផ្តើម ការហែកគុក។
ដោយសារតែ Levin ទើបតែបញ្ចេញវា ដូចនេះ ក្រោយហែកគុករួច នឹងមិនមាន Cydia ឬកញ្ចប់ Cydia Substract នៅឡើយទេ ដោយអ្នកប្រើប្រាស់ ត្រូវរង់ Saurik ដែលជា ម្ចាស់របស់ Cydia ធ្វើការ អាប់ដេត កញ្ចក់កម្មវិធី Cydia ឱ្យទ្រទ្រង់ជាមួយ LiberTV ជាមុនសិន។
លោកអ្នក អាចដោនឡូដ កម្មវិធីនេះ ពីលីងនេះ: http://newosxbook.com/libertv/libertv.ipa៕
ប្រភព: Twitter