Search

[ព័ត៌មាន] Apple បដិសេធ មិនបង្ហោះ កម្មវិធី Samsung Pay Mini នៅលើ App Store

ក្រុមហ៊ុន Apple បានបដិសេធ មិនបង្ហោះ កម្មវិធីទូទាត់ការចាយវាយ តាមទូរស័ព្ទ Pay Mini ឱ្យក្រុមហ៊ុន Samsung នោះទេ… នេះបើតាម ប្រភពពី វិុបសាយ ETNews។ ប្រភព បានរាយការណ៍ទៀតថា Apple ក៏មិនបានប្រាប់ ពីមូលហេតុ នៃការមិនព្រមបង្ហោះ ផងដែរ តែទំនងជា ទាក់ទងនឹង ច្បាប់ទម្លាប់ គោលការណ៍ របស់ ហាងកម្មវិធី App Store និងហេតុផល ការប្រកួតប្រជែង នឹងសេវា Apple Pay របស់ខ្លួន។

Samsung Pay Mini app rejected by Apple

ចំណែក តំណាងក្រុមហ៊ុន Samsung វិញ បាននិយាយថា ខ្លួន នឹងមិនតវ៉ា ឬកែបង្ហោះ កម្មវិធី Pay Mini ថ្មី ទៅ App Store ទៀតទេ ដោយនឹងងាក មកផ្តោត តែនៅលើ ហាងកម្មវិធី​ Android វិញ។

គួររំលឹកថា មុខងារចាយវាយតាមទូរស័ព្ទ Samsung Pay បានដំណើរការ តាំងពីខែ កក្កដា ឆ្នាំ 2016 មកម៉្លេះ នៅលើប្រទេសចំនួន 9 ប៉ុន្តែ មើលទៅ មិនសូវទទួលបាន ការចាប់អារម្មណ៍ ប៉ុន្មាននោះទេ ដែលខុសពី សេវា Apple Pay របស់ក្រុមហ៊ុន Apple។ ចំណែក Apple វិញ មានគំរោងនឹង ដាក់ដំណើរការ សេវានេះ​ នៅក្នុងប្រទេស កូរ៉េ នាពាក់កណ្តាល ឆ្នាំ 2017 ខាងមុខនេះ៕
ប្រភព: ETNews




Loading...

ចូលរួមមតិតាមរយៈ Facebook