ក្រុមហ៊ុន Apple ថ្ងៃនេះ បានដាក់បញ្ចេញ កំណែទំរង់ថ្មី របស់ប្រព័ន្ធប្រតិបត្តិការណ៍ iOS 10.2 ហើយ ដោយមកជាមួយ មុខងារថ្មីៗ មួយចំនួន ដូចជា កម្មវិធី TV, អីុម៉ូជីថ្មី និងការកែកុន កំហុសឆ្គងប្រព័ន្ធរបស់ កំណែទំរង់ចាស់ៗ។
កម្មវិធី TV ថ្មីនេះ អាចប្រើបានតែ នៅសហរដ្ឋ អាមេរិក ប៉ុណ្ណោះ ហើយលោកអ្នក អាចប្រើវា បើកមើលវីដេអូ និងភាពយន្តភាគ ដែលលោកអ្នក បានជាវពី iTunes Store ឬពីក្នុង Apple TV។ ចំណែក រូបភាព អីុម៉ូជីចាស់ៗ ត្រូវបាន គេរចនា ឱ្យកាន់តែស្អាតជាងមុន ហើយ Apple ក៏បានបន្ថែម អីុម៉ូជីថ្មី ជាង 100 រូប ផងដែរ៕
លោកអ្នក អាចដំឡើង កំណែទំរង់ថ្មីនេះបាន តាមរយៈ OTA ដោយចូលទៅ Settings-> General-> Software Update-> Download and Install ឬតាមរយៈ iTunes ដោយដោនឡូដ ឯកសារដំឡើង Firmware ពីលីងខាងក្រោម រួច Restore តាម iTunes៕
លីងដោនឡូដ ឯកសារដំឡើង Firmware iOS 10.2:
- iPhone 7
- iPhone 7 Plus
- iPhone SE
- iPhone 6s, iPhone 6
- iPhone 6s Plus, iPhone 6 Plus
- iPhone 5s
- iPhone 5c, iPhone 5
- 9.7‑inch iPad Pro
- 12.9-inch iPad Pro
- iPad mini 4, iPad Air 2, iPad mini 3
- iPad Air, iPad mini 2
- iPad 4
- iPod touch (6th generation)
ប្រភព: Apple