Search

[ព័ត៌មាន] បុរសម្នាក់ បន្លំលុយ ក្រុមហ៊ុន 5 លានដុល្លារ ហើយយកទៅចំណាយលើហ្គេមស្មាតហ្វូន Game of War

បើតាម ពាក្យបណ្តឹងមួយ ទៅកាន់ តុលាការ តំបន់ខាងកើត រដ្ឋ កាលីហ្វ័រនីញ៉ា បានឱ្យដឹងថា បុរសម្នាក់ឈ្មោះ Kevin Lee Co ត្រូវបាន រកឃើញ ទោសកំហុស ក្នុងការ លួចបន្លំលុយ និងលាងលុយកខ្វក់ នៅពេល គាត់ ធ្វើការឱ្យក្រុមហ៊ុន លក់គ្រឿងបរិក្ខារធុនធ្ងន់ មួយឈ្មោះ Holt California អំឡុង ឆ្នាំ 2008 ដល់ 2015។

game of war

Co បានលួចបន្លំលុយក្រុមហ៊ុន សរុប $5 លានដុល្លារ ហើយ $1 លានដុល្លារ ត្រូវបាន គាត់ យកទៅចំណាយ ទិញឥវ៉ាន់ ក្នុង ហ្គេមយុទ្ធសាស្ត្រ មួយនៅលើ ស្មាតហ្វូន ឈ្មោះ “Game of War” របស់ស្ទីឌីយូ Machine Zone។ ហ្គេម នេះ​អាចឱ្យ អ្នកលេង ប្រយុទ្ធ ជាមួយ អ្នកលេងផ្សេងទៀត ជុំវិញពិភពលោក ហើយវា ជា ហ្គេម អាចដោនឡូដ ដោយឥតគិតថ្លៃ ប៉ុន្តែ បើចង់ឡើង កាំ បានលឿន ត្រូវការទិញ ឥវ៉ាន់ ក្នុងហ្គេមបន្ថែម។ បើតាមការសិក្សា ក្នុងឆ្នាំ 2015 ជាមធ្យម អ្នកលេងម្នាក់ ត្រូវចំណាយលុយអស់ $500 នៅក្នុង ហ្គេមនេះ។

ប៉ុន្តែ គាត់ ម្នាក់នេះ​ បានចាយលុយ យ៉ាងច្រើន ដល់ 1 លានដុល្លារ សំរាប់តែ ការលេងហ្គេម។ ពិតជា មិនគួរឱ្យជឿមែន!
ប្រភព: PhoneArena




Loading...

ចូលរួមមតិតាមរយៈ Facebook