Search

[ព័ត៌មាន] ប៉ូលីសអង់គ្លេស ប្រើល្បិចថ្មី ក្នុងការ ដោះសោរចាក់អេក្រង់ iPhone ជនសង្ស័យ

អជ្ញាធរមានសមត្ថកិច្ច របស់ ប្រទេស អង់គ្លេស បានប្រើប្រាស់ វិធីសាស្ត្រថ្មី ដើម្បីទទួលបាន iPhone ដែលដោះសោរចាក់អេក្រង់ របស់ជនសង្ស័យ ដោយមិនចាំបាច់ ចំណាយលុយ រាប់លានដុល្លារ ទៅទិញ កម្មវិធីពី អីុស្រាអែល ដូច FBI អាមេរិក នោះទេ។ អ្វីដែលពួកគេធ្វើ គឺឆក់យក ទូរស័ព្ទ iPhone ពីក្នុងដៃ របស់ជនសង្ស័យ នៅពេល ពួកគេ កំពុងប្រើប្រាស់វា… នេះបើតាម ប្រភពពី BBC។

credit card fraud

ល្បិចនេះ ត្រូវបានប្រើប្រាស់ដំបូង ដោយប៉ូលីស ដែលសើុបអង្កេត ទៅលើ អង្គការបោកប្រាក់ និងឧក្រិដ្ឋកម្ម អនឡាញ។ BBC បានបន្តឱ្យដឹងថា ដំបូងឡើយ ក្រុមប៉ូលីស បានស្នើសុំ លិខិតចាប់ខ្លួន ពីតុលាការ បន្ទាប់មក ពួកគេ បានតាមដាន ជនសង្ស័យម្នាក់ឈ្មោះ Gabriel Yew នៅក្នុង ខែមិថុនា។

ក្រុមប៉ូលីសសំងាត់ បានឆក់យក iPhone របស់ Yew នៅពេល គាត់ កំពុងប្រើប្រាស់ ឧបករណ៍ ហើយបន្ទាប់មក ព្យាយាម ចុចប្រើ iPhone ដើម្បីកុំឱ្យវា រលត់អេក្រង់។ បើតាម ប្រធានផ្នែកសើុបអង្កេត បានប្រាប់ថា ទិន្នន័យ នៅក្នុងទូរស័ព្ទ iPhone របស់ Yew គឺមាន ភស្តុតាង ជាច្រើន ដែលសំខាន់ណាស់ សំរាប់ ការសើុបអង្កេតបន្ត។ តាមរយៈព័ត៌មាននៅក្នុង ទូរស័ព្ទ ពួកគេ បានរកឃើញថា Yew បានធ្វើ ធុរកិច្ច បង្កើត កាតក្រេឌីត ក្លែងក្លាយ ហើយមាន ជនសង្ស័យ 100 នាក់ទៀត ស្ថិតនៅក្នុងក្រុមរបស់គេ។

បើតាម ច្បាប់អង់គ្លេស ជនសង្ស័យ ដូចជា Yew អាចបដិសេធ មិនប្រគល់ លេខសំងាត់ និងស្នាមក្រយៅដៃ ដើម្បីដោះសោរអេក្រង់ ឧបករណ៍ ហើយគេ គ្រាន់តែ អាចផ្តន្ទាទោសគាត់ ឱ្យជាប់គុក យ៉ាងច្រើន 2 ឆ្នាំ ប៉ុណ្ណោះ សំរាប់ការរឹងទទឹង។ ប៉ុន្តែ ជាមួយល្បិចថ្មីនេះ គេបាន កាត់ទោស Yew ឱ្យជាប់គុក 5 ឆ្នាំ កាលពីដើមខែ ធ្នូនេះ៕
ប្រភព:BBC




Loading...

ចូលរួមមតិតាមរយៈ Facebook