Search

[ព័ត៌មាន] ចោរបើកឡាន បុកហាងទំនិញ Apple រួចប្រមូល iPhone និង Mac រាប់សិបគ្រឿង

ក្រុមចោរមួយក្រុម ដែលមានគ្នា ប្រមាណពី 8 ទៅ 10 នាក់ បានជួលឡាន SUV ម៉ាក Kia Soul មួយគ្រឿង ហើយបើកទៅបំបុក ហាងទំនិញ Apple នៅឯក្រុង Palo Alto រដ្ឋ California ដើម្បីលួច iPhone និង ម៉ាសីុន Mac រាប់សិបគ្រឿង ពីក្នុងហាង។ ហេតុការណ៍នេះ បាន កើតឡើង កាលពីពេលទៀបភ្លឺ ថ្ងៃអាទិត្យ សប្តាហ៍មុន ហើយមនុស្ស 4 នាក់ ត្រូវបានគេចាប់ខ្លួន កាលពីពេលថ្មីនេះ។

Apple Store in Palo Alto

បើតាម ប៉ូលីស បានឱ្យដឹងថា ពួកគេ បានរកឃើញ រថយន្ត Kia Soul ត្រូវបាន គេចតចោល នៅលើ ចិញ្ចើមផ្លូវ កន្លះប្លុកជាប់នោះ និង បំណែកកញ្ចក់ទ្វារ របស់ហាង បែកពាសពេញ។ ជនសង្ស័យ 4 នាក់ ដែលបាន ចាប់ខ្លួន សុទ្ធតែមានអាយុ ប្រមាណ 18 ទៅ 19 ឆ្នាំ ហើយ មានម្នាក់ ក្នុងចំណោមនោះ ឈ្មោះ Shaquin K. Ferguson កំពុងត្រូវបាន គេដាក់ឱ្យត្រួតពិនិត្យ ទាក់ទងនឹង ការប្រើប្រាស់ អាវុធខុសច្បាប់។

ការបំបុកហាង និងលួចផលិតផល គឺជា បញ្ហាដែលតែ កើតឡើង ចំពោះ Apple ដោយសារតែ ក្រុមហ៊ុននេះ ប្រើទ្វារហាង ធ្វើអំពី កញ្ចក់ ដែលងាយស្រួល នឹងបំបែកចូល។ ហាងទំនិញ Apple មួយនេះ នៅ Palo Alto ត្រូវបានគេ ប្លន់ជាច្រើនដង ក្នុងអំឡុងពេល 6 ខែនេះ ហើយមានករណីមួយ ចោរគ្រាន់តែ ដើរចូល ហាង នៅពេលបើកដំណើរការ រួចលួចយក ឧបករណ៍ ហើយក៏ដើរចេញបាត់ទៅ ដោយរំភើយ៕
ប្រភព: Mercury




Loading...

ចូលរួមមតិតាមរយៈ Facebook