បើតាម ដំណឹងលេចឮ កាលពីពេលថ្មីៗនេះ បានឱ្យដឹងថា ក្រុមហ៊ុន Apple មានបំណងចង់ដក ប៊ូតុង Home ចេញ ពីអេក្រង់ខាងមុខ ដើម្បីបង្កើត អេក្រង់មួួយ ដែលមើលទៅ មិនរញ៉េរញ៉ៃ ហើយអេក្រង់ពេញតែម្តង… មិនមានគែម ទៀតទេ។ ឧបករណ៍ដំបូង ដែលនឹង ទទួលបានការផ្លាស់ប្តូរនេះ គឺ iPad ឆ្នាំក្រោយ… នេះបើតាម ប្រភពពី Makotakara។
ប្រភព បានបន្តឱ្យដឹងថា Apple មានបំណងចង់ បំពាក់ បច្ចេកវិទ្យាស្កែនក្រយៅដៃ បង្កប់នៅពីក្រោមអេក្រង់ ដូចដែល ក្រុមហ៊ុនមួយចំនួន បានចាប់ផ្តើម ធ្វើរួចទៅហើយ។ ប៉ុន្តែ គុណវិបត្តិនៃការកែកុននេះ នឹងធ្វើឱ្យ កម្រាស់របស់ iPad ឡើងក្រាស់ជាងមុនបន្តិច ដោយសារតែ ត្រូវបន្ថែមស្រទាប់សិុនស័រក្រយៅដៃ មួយជាន់ទៀត ក្រោមអេក្រង់៕
ប្រភព: Makotakara