Search

[ព័ត៌មាន] ថ្នាក់ដឹកនាំជាន់ខ្ពស់ Foxconn ម្នាក់ ត្រូវជាប់គុក 10 ឆ្នាំ ដោយសារតែលួច iPhone 5,700 គ្រឿង

ថ្នាក់ដឹកនាំ រោងចក្រ Foxconn ដែលជា រោងចក្រផ្គុំ និងដំឡើង iPhone/iPad ឱ្យ Apple ត្រូវបាន ក្រុមហ៊ុន រកឃើញថា បានលួចបន្លំយក iPhone ចំនួន 5,700 គ្រឿង ដែលមានតម្លៃស្មើនឹងជិត $1.5 លានដុល្លារ។ ជនជាប់ចោទ សញ្ជាតិតៃវ៉ាន់នោះ មានឈ្មោះថា សៃ ហើយមានឋានៈ ជា ប្រធាននាយកដ្ឋាន តេស្តសាកល្បង ផលិតផល។

foxconn

គាត់ បានបង្ខំ កូនចៅរបស់គាត់ 8 នាក់ ឱ្យជួយលួច iPhone 5 និង 5se ចេញពី រោងចក្រ នៅ សិុនចិន ប្រទេស ចិន រវាងឆ្នាំ 2013 ដល់ 2014។ ដោយសារតែ វាជា ផលិតផល តេស្តសាកល្បង ទើបវា មិនធ្វើឱ្យ សន្តិសុខ មានការចាប់អារម្មណ៍ ប៉ុន្តែ ក្រោយមក ក្រុមការងារត្រួតពិនិត្យ ផ្ទៃក្នុង បានរកឃើញ ទង្វើរបស់ពួកគាត់ កាលពី ដើមឆ្នាំនេះ។

តុលាការប្រទេសចិន បានកាត់ទោសគាត់ ឱ្យជាប់គុក រយៈពេល 10 ឆ្នាំ៕
ប្រភព: asiaone




Loading...

ចូលរួមមតិតាមរយៈ Facebook