Search

[ព័ត៌មាន] មានអ្នកត្អូញថា iPhone សីុថ្មលឿន នៅលើ ប្រព័ន្ធ iOS 10.1.1

មានអ្នកប្រើប្រាស់ iPhone ជាច្រើន បានត្អូញត្អែរ នៅលើ ទំព័រទ្រទ្រង់សហគមន៍ Apple ថា ក្រោយពេល អាប់ដេតទៅ កំណែទំរង់ iOS 10.1.1 ឧបករណ៍ iPhone របស់ពួកគេ សីុថ្ម ហើយរលត់ដោយខ្លួនឯង នៅពេល ថ្មរបស់វា ថយដល់កំរិតភាគរយ ជាក់លាក់ណាមួយ ដូចជា 40%-30%។ គួររំលឹកថា Apple បានដាក់បញ្ចេញ ប្រព័ន្ធប្រតិបត្តិការណ៍ iOS 10.1.1 កាលពី ថ្ងៃទី 31 ខែតុលា មកម៉្លេះ។

iPhone Battery Issue on iOS 10.1.1

បើតាម ការផុសនៅលើ ធ្វីតធើ ឧបករណ៍ ដែលជួបបញ្ហា មានចាប់ពីម៉ូដែលថ្មី ដល់ចាស់ ដែលរួមមាន iPhone 6, 6s និង 7 ជាដើម។ បើតាម គណនី ធ្វីតធើមួយឈ្មោះ @DeejayCombs បានប្រាប់ថា គាត់បាន ដកខ្សែសាក ក្រោយពេល iPhone របស់គាត់ សាកថ្មពេញ។ ក្រោយពេល បើកសោរអេក្រង់ ថ្មវា បង្ហាញ 43% ទៅវិញ។

iPhone Battery Issue on iOS 10.1.1

ចំណែកគណនីមួយទៀត ឈ្មោះ @Clarityspring បានចំអកថា “ស្រឡាញ់ កំណែទំរង់ iOS អាប់ដេតថ្មីណាស់: បច្ចេកវិទ្យាសីុ ថាមពលថ្ម ឈានមុខគេ របស់ Apple ដែលមិនធ្លាប់មានពីមុនមក“។

iPhone Battery Issue on iOS 10.1.1

បើតាម អ្នកបច្ចេកទេសជួសជុល ដែលទទួលស្គាល់ជា ផ្លូវការដោយ Apple បានប្រាប់ថា នេះ គឺជា បញ្ហាខាងផ្នែកទន់ របស់ប្រព័ន្ធប្រតិបត្តិការណ៍ iOS ហើយ កំណែទំរង់ថ្មី នាពេលឆាប់ៗនេះ នឹងដាក់បញ្ចេញមក ដើម្បីកែបញ្ហានេះ។

តើ iPhone របស់អ្នក បានជួបបញ្ហានេះ ដែរឬទេ?
ប្រភព: Apple
Khmer PreSchool: Alphabets




Loading...

ចូលរួមមតិតាមរយៈ Facebook