រោងចក្រ Pegatron ត្រូវបានគេរាយការណ៍មកថា កំពុងចាប់ផ្តើម ចង្វាក់ផលិតកម្ម តេស្តសាកល្បង ផលិត ស្មាតហ្វូនថ្មីមួយឱ្យ Microsoft ឈ្មោះថា Surface Phone… នេះបើតាម ប្រភពពី DigiTimes។
ប្រភព បានបន្តឱ្យដឹងទៀតថា រោងចក្រនៅតៃវ៉ាន់មួយនេះ បានធ្វើការជាមួយ Microsoft យ៉ាងជិតស្និទ្ធ ដើម្បីផលិត ឧបករណ៍ Surface ហើយវា គួរតែ ស្ថិតក្នុងដំណាក់កាលចុងក្រោយហើយ ទើបមានការផលិត តេស្តសាកល្បងឡើង។
របាយការណ៍ បានបន្តទៀតថា Microsoft មានបំណងនឹង បង្ហាញខ្លួន ស្មាតហ្វូន Surface ថ្មីនេះ នាឆ្នាំ 2017 ក្រោយនេះ ដោយនាយកប្រតិបត្តិ Microsoft លោក Satya Nadella បានឱ្យតំរុយថា ស្មាតហ្វូនថ្មីនេះ នឹងជា ឧបករណ៍ប្លែក ហើយថែមទាំងជា ស្តេចនៃ ឧបករណ៍ចល័ត ទៀតផង។
គួររំលឹកថា Microsoft ទើបដែលដាក់បញ្ចេញ កុំព្យូទ័រយួរដៃ Surface Book និង កុំព្យូទ័រលើតុ Surface Studio ដែលទាក់ទាញ ចំណាប់អារម្មណ៍ យ៉ាងខ្លាំង ពីសំណាក់ អ្នករចនាម៉ូដ និងក្រាហ្វិក។ ចាំមើលថាតើ Microsoft អាចទាញចំណាប់អារម្មណ៍ របស់អ្នកប្រើប្រាស់ ស្មាតហ្វូន បានដែរ ឬទេ ជាមួយ Surface Phone?
ប្រភព: Digitime