បើសិនជា ផ្ទៃទំនេរថាសរឹងរបស់ iPhone/iPad របស់អ្នក កាន់តែខើចទៅៗ វា អាចបណ្តាលមកពី កម្មវិធីខ្លះ បានរក្សាទុកទិន្នន័យ បណ្តោះអាសន្ន (Cache) ច្រើនពេក។ ដើម្បី លុបចោល ទិន្នន័យបណ្តោះអាសន្ន ទាំងអស់នោះ លោកអ្នក គ្រាន់តែ ធ្វើការដោនឡូដ កម្មវិធី ឬហ្គេមណា ដែលមានទំហំធំជាង ផ្ទៃទំនេរថាសរឹង របស់លោកអ្នក នោះប្រព័ន្ធប្រតិបត្តិការណ៍ iOS នឹងធ្វើការ លុបចោល ឯកសារបណ្តោះអាសន្ន មិនបានការ ទាំងអស់នោះចោល មិនខាន។
វិធីនេះ អាចជួយទាញយកផ្ទៃទំនេរមកវិញ បានខ្លះ ពីរាប់រយ MB ទៅ GB អាស្រ័យលើទំហំឯកសារបណ្តោះអាសន្ន។ សូមអនុវត្ត តាមវិធីខាងក្រោម៖
1. ជាដំបូង សូមចោលទៅ Settings > General > Storage & iCloud Usage > Available ដើម្បីមើល ទំហំផ្ទៃទំនេរ ដែលនៅសល់។ ឧទាហរណ៍ បើនៅសល់ 500MB យើងត្រូវរកដោនឡូដ កម្មវិធី ឬហ្គេម ឥតគិតថ្លៃណា ដែលមានទំហំដោនឡូដ ធំជាងនេះ។ ក្នុងឧទាហរណ៍នេះ មានហ្គេម ឥតគិតថ្លៃមួយឈ្មោះ HearthStone: Hero of WarCraft ដែលមានទំហំដោនឡូដ 1.91 GB ហើយដែលធំជាងផ្ទៃទំនេរ របស់ ឧបករណ៍យើង។
2. បន្ទាប់មក សូមចូលទៅ App Store > Search រួចវាយពាក្យថា HearthStone បន្ទាប់មក ចុច Get > Install។ រង់ចាំប៉ុន្មានវិនាទី ទំរាំ វាលោត ប្រែក្លាយ ប៊ូតុង Install ទៅជា អាយខន រូបបួនជ្រុង ដែលបញ្ជាក់ថា វា កំពុងធ្វើការដោនឡូដហើយ។ ក្នុងខណៈនេះ ប្រព័ន្ធប្រតិបត្តិការណ៍ នឹងធ្វើការ សំអាត ឯកសារបណ្តោះអាសន្ន មិនបានការចោល មិនខាន។ សូមចុច ប៊ូតុងបួនជ្រុងនេះ ដើម្បីបញ្ឈប់ ការដោនឡូដ។
3. ត្រឡប់មក Settings > General > Storage & iCloud Usage > Available នោះលោកអ្នក នឹងបានឃើញ ផ្ទៃទំនេរថាសរឹង មានការកើនឡើងមិនខាន៕