Search

[ព័ត៌មាន] Donald Trump ប្រាប់ Tim Cook ថា បើងាកមក ផលិត iPhone នៅអាមេរិក គាត់នឹងកាត់បន្ថយពន្ធ ដ៏ច្រើនដល់ Apple

នៅក្នុងបទសម្ភាសន៍ជាមួយ កាសែត The New York Times ប្រធានាធិបតីយ ជាប់ឆ្នោតថ្មី របស់ អាមេរិក លោក Donald Trump បានប្រាប់ថា លោក បានទទួលទូរស័ព្ទ ពី នាយកប្រតិបត្តិ Apple លោក Tim Cook និង ស្ថាបនិ Microsoft លោក Bill Gates ដែលបាន ខលមក អបអរសាទរ ជ័យជំនះ របស់គាត់។

Donald-Trump-NYT

Trump បានប្រាប់ Cook ថា វា នឹងក្លាយជា ស្នាដៃសំរេចដ៏ធំ របស់គាត់ ប្រសិនបើ គាត់ អាចអូសទាញ Apple ឱ្យបង្កើត ចង្វាក់ផលិតកម្ម នៅអាមេរិក ជំនួសឱ្យ រោងចក្រ នៅប្រទេសចិន និងវៀតណាម។ គាត់ បានស្នើ Cook ថា បើសិនជា Apple ព្រម នោះគាត់ នឹងផ្តល់ជូន ការកាត់បន្ថយពន្ធ ដ៏ច្រើន ដល់ Apple។ ចំណែក Cook បានឆ្លើយតបថា គាត់យល់ហើយពីរឿងនេះ។

Trump មានជំនឿចិត្តថា Apple នឹងត្រឡប់មក ផលិត ផលិតផលនៅ សហរដ្ឋអាមេរិកវិញ។ ក្រៅពី ការកាត់បន្ថយពន្ធ Trump បានស្នើនឹង ជួយ កាត់បន្ថយ ការស្នើសុំច្បាប់ទំលាប់ ដ៏ច្រើនគ្មានបានការចោល។ Trump ថា “យើង ត្រូវតែ ដកចោល ច្បាប់ទំលាប់ ដែលធ្វើឱ្យ រឿងកាន់តែស្មុគស្មាញ ដោយឥតប្រយោជន៍។ មិនថា អ្នកជា អ្នកសេរី ឬអភិរក្សនិយម នោះទេ… ខ្ញុំចង់មានន័យថា ខ្ញុំ អាចអង្គុយជាមួយអ្នក ហើយបង្ហាញអ្នកនូវ ច្បាប់ទំលាប់ ជាច្រើន ដែលមនុស្សជាច្រើន យល់ថា គួរឱ្យអស់សំណើច។ វា គួរតែ មិនគិតថ្លៃ សំរាប់អ្នកគ្រប់រូប។ ក្រុមហ៊ុនជាច្រើន មិនអាចគោរព, បង្កើតថ្មី, ពង្រីកខ្លួន ហើយពួកគេ កំពុងតែ ណែន ក“។

ក្រោយកិច្ចសន្ទនានេះ គេឃើញ លេចចេញព័ត៌មានថា Apple បានស្នើ ដៃគូររោងចក្ររបស់ខ្លួន នៅចិន ដូចជា Foxconn ដើម្បីពិនិត្យមើល លទ្ធភាព បង្កើតរោងចក្រ នៅអាមេរិក បើទោះជា នាយក Foxconn លោក Terry Gou ធ្លាប់ប្រាប់ថា គាត់មិនសូវ រំភើបទេ នឹងគំនិតនេះ ព្រោះ ថ្លៃពលកម្ម នៅអាមេរិកថ្លៃណាស់ បើធៀបនឹងចិន។ រីឯ Cook ធ្លាប់លើកហេតុផលថា Apple ផលិត iPhone នៅចិន ដោយសារតែ ទីនោះ មានកម្មករបណ្តុះបណ្តាលវីជ្ជាជីវៈ ច្រើន ពីព្រោះប្រទេសនេះ ផ្តោតទៅលើ ការផលិត រីឯនៅអាមេរិកវិញ អ្នករៀនខាង បណ្តុះបណ្តាលវីជ្ជាជីវៈ មានតិច។

គួររំលឹកថា Apple មានរោងចក្រ ផលិតម៉ាសីុន Mac Pro រួចទៅហើយ នៅរដ្ឋ Austin, Texas ដែលគ្រប់គ្រងដោយ Flextronics ប៉ុន្តែ ការផលិតមាន ចំនួនតិច ដោយសារ តម្រូវការលក់ ម៉ាសីុន Mac Pro មានចំនួនតិចដែរ។

តើ Apple នឹងរើទៅផលិត iPhone នៅ អាមេរិក មែនឬ?
ប្រភព: NYT




Loading...

ចូលរួមមតិតាមរយៈ Facebook