Search

[ព័ត៌មាន] Apple កំពុងធ្វើការជាមួយ LG ដើម្បីបង្កើត កាម៉េរា 3D សំរាប់ iPhone 8

ក្រុមហ៊ុន Apple ត្រូវបានគេរាយការណ៍មកថា កំពុងសហការណ៍ជាមួយ ក្រុមហ៊ុន LG ដើម្បីបង្កើត កាម៉េរា 3D មួយ សំរាប់ប្រើ នៅលើ iPhone 8… នេះបើតាម សារព័ត៌មាន The Korea Herald។

iPhone 8 with LG Innotek 3D Camera

ប្រភព បានបន្តឱ្យដឹងថា Apple មានបច្ចេកវិទ្យា 3D រួចទៅហើយ ក្រោយពេលខ្លួនទិញយក ក្រុមហ៊ុនបច្ចេកវិទ្យា កាម៉េរា 3D ឈ្មោះ LinX របស់ អីុស្រាអែល ក្នុងតម្លៃ $20 លានដុល្លា កាលពីឆ្នាំ 2015 ហើយអ្វីដែលខ្លួន ត្រូវការ គឺផ្នែករឹង។ ចំណែក កាម៉េរា Innotek សំរាប់ស្មាតហ្វូន LG គឺសាកសម ឥតខ្ចោះសំរាប់ តម្រូវការនេះ។ ប្រភព បានប្រាប់ថា លទ្ធផលនៃកិច្ចសហប្រតិបត្តិការណ៍នេះ នឹងផ្តល់ផល នាឆ្នាំក្រោយ នេះឯង។

គួររំលឹកថា ជាមួយបច្ចេកវិទ្យា 3D របស់ LinX ក្រុមហ៊ុន Apple បានបង្កើតចេញបានជា មុខងារថតរូប កម្មវត្ថុដោយមានផ្ទៃខាងក្រោយស្រអាប់ ហៅថា “Portrait Mode” នៅលើ iPhone 7 Plus។ ប៉ុន្តែ គេមិនដឹងថា តើ កាម៉េរា 3D ថ្មីដែលផលិតជាមួយ LG នេះ នឹងសំរាប់ប្រើធ្វើអ្វីនោះទេ? វា អាចជា ការថតវីដេអូ 3D, រូបថតមានចលនា 3D Live Photo ឬប្រើក្នុង បច្ចេកវិទ្យា តថភាពប្រឌីត (Augmented Reality)៕
ប្រភព: Hakyung
Khmer PreSchool: Alphabets




Loading...

ចូលរួមមតិតាមរយៈ Facebook