Search

[ព័ត៌មាន] Apple ដាក់ចេញ កំណែទំរង់ iOS 10.1.1 ចាស់ ប៉ុន្តែ លេខកូដសម្គាល់ថ្មី

ក្រុមហ៊ុន Apple បានដាក់បញ្ចេញ ប្រព័ន្ធ iOS កំណែទំរង់ 10.1.1 កាលពី ថ្ងៃទី 31 ខែតុលា កន្លងទៅ ដែលមានលេខកូដសម្គាល់ 14B100 ប៉ុន្តែថ្ងៃនេះ ក្រុមហ៊ុននេះ​ បានអាប់ដេត កំណែទំរង់នេះ ដោយប្រើលេខកូដថ្មី 14B150 ដោយមិនបានប្រាប់ថា បានកែកុនបញ្ហាអ្វីខ្លះនោះទេ ហើយដោយសារតែវា នៅក្នុងកំណែទំរង់ 10.1.1 ដដែល គេជឿថា វា ទំនងជាការកែកុនកំហុសឆ្គង តូចបំផុត ទើប Apple មិនដំឡើងលេខកំណែទំរង់វា ទៅ 10.1.2។

apple ios 10.1.1

តែបើតាម អ្នកប្រើប្រាស់មួយចំនួន បានឱ្យដឹងថា ក្រោយអាប់ដេតទៅ កំណែទំរង់ 10.1.1 លេខកូដសម្គាល់ចាស់ ពួកគេខ្លះ ជួបបញ្ហា ប្លូធូស មិនដំណើរការ ហើយអ្នកខ្លះ ជួបបញ្ហា ការទាមទារលេខកូដចាក់សោរអេក្រង់ ពេលដំឡើងរួច បើទោះជា ពួកគេ មិនបានដាក់វា ក៏ដោយ។

សំរាប់លោកអ្នក ដែលកំពុងប្រើ កំណែទំរង់នេះ លេខសម្គាល់ចាស់ បើប្រើហើយ មិនមានបញ្ហាអ្វី នោះមិនចាំបាច់ អាប់ដេតនោះទេ។ តែសម្រាប់លោកអ្នក ដែលចង់ដំឡើងថ្មី ទៅកាន់កំណែទំរង់នេះ សូមដោនឡូដ ឯកសារដំឡើង ជាមួយលេខសម្គាល់ថ្មី ពីខាងក្រោម រួចប្រើ កម្មវិធី iTunes ដើម្បីដំឡើង៕

លីងដោនឡូដ ឯកសារដំឡើង Firmware iOS 10.1.1 លេខកូដសម្គាល់ 14B150:

ប្រភព: Apple
Khmer PreSchool: Alphabets




Loading...

ចូលរួមមតិតាមរយៈ Facebook