ក្រុមហ៊ុន Apple ថ្ងៃនេះ បានចាប់ផ្តើម លក់ iPhone 6s និង 6s Plus មួយទឹក នៅលើ ហាងទំនិញអនឡាញ Apple Store របស់ខ្លួនហើយ។ iPhone មួយទឹកនេះ គឺជា ផលិតផល ដែលធ្លាប់បានប្រើប្រាស់រួចម្តងហើយ ហើយឆ្លងកាត់ ការកែ និងជួសជុល ដោយក្រុមហ៊ុន Apple ផ្ទាល់តែម្តង។ iPhone ទាំងអស់នេះ គឺជាប្រភេទ iPhone Unlocked ដែលអាចប្រើជាមួយ សីុមកាត ប្រទេសណា ក៏បានដែរ… មិនជាប់កុងត្រា នោះទេ។
ចំណែក តម្លៃរបស់វា គឺ iPhone 6s 16GB មួយទឹក ត្រូវបានលក់ក្នុងតម្លៃ $449.00 (ថ្មី $529.00) រីឯ iPhone 6s Plus 16GB មួយទឹក ថ្លៃ $629.00 ហើយម៉ូដែល 64GB ថ្លៃ $589.00 (ថ្មី $699)។ សរុបឱ្យខ្លី តម្លៃថ្មី និងមួយទឹក ខុសគ្នា ប្រហែល $100៕
ប្រភព: Apple