Search

[ព័ត៌មាន] Macbook Pro 13 អីុង គ្មាន TouchBar លឿនជាង ម៉ូដែលឆ្នាំទៅតែបន្តិចប៉ុណ្ណោះ

សំរាប់អ្នកដែលគិតចង់ទិញ ម៉ាសីុន Macbook Pro ថ្មីអេក្រង់ 13 អីុង ដែលគ្មានរបាប៉ះប្រើ TouchBar គួរពិចារណា គិតគូរម្តងទៀត ពីព្រោះ បើតាម ការតេស្តរបស់ កម្មវិធី​ Geekbench បានបង្ហាញថា ម៉ូដែលថ្មីនេះ លឿនជាង ម៉ូដែលឆ្នាំទៅ តែបន្តិចតែប៉ុណ្ណោះ។

New Macbook San TouchBar Geekbench Score

Macbook Pro 13 អីុង គ្មាន TouchBar ដំណើរការដោយ អង្គគណនា Intel Skylake Core i5 dual-core ល្បឿន 2.0GHz បច្ចុប្បន្ន មានពិន្ទុតេស្ត របស់ Geekbench ចំនួន 6,970 ពង់ ខណៈដែល ម៉ូដែលឆ្នាំទៅ (Early 2015) អេក្រង់ 13 អីុង Retina អង្គគណនា Core i5 dual-core 2.7GHz ទទួលបាន ពិន្ទុ 6,497 ពង់… ល្បឿនខុសគ្នាតែ 7% ប៉ុណ្ណោះ។

ក្រៅពី ល្បឿនលឿនជាងម៉ូដែលមុនបន្តិច ម៉ាសីុនថ្មីនេះ​ ប្រើប្រាស់ ថាមពលតិចជាងមុន ដល់ទៅ 2 ដង គឺ 15 វ៉ាត់ ទល់នឹង 28 វ៉ាត់៕
ប្រភព: MacRumors
Khmer PreSchool: Alphabets




Loading...

ចូលរួមមតិតាមរយៈ Facebook