Search

[ព័ត៌មាន] Apple ដាក់បញ្ចេញ ប្រព័ន្ធ iOS កំណែទំរង់ថ្មី​ 10.1.1 ដើម្បីកែបញ្ហា ការបាត់ទិន្នន័យសុខភាព

ក្រុមហ៊ុន Apple ថ្ងៃនេះ បានដាក់បញ្ចេញ ប្រព័ន្ធប្រតិបត្តិការណ៍ iOS កំណែទំរង់ថ្មី​ 10.1.1 ហើយ ដើម្បីកែបញ្ហា ការបាត់ទិន្នន័យសុខភាព នៅក្នុង កម្មវិធី Health។ ការអាប់ដេតនេះ កើតឡើង ក្រោយពេល ទើបតែចេញ iOS 10.1 បានមួយអាទិត្យ ប៉ុណ្ណោះ។

Apple iOS 10.1.1 for iPhone and iPad

គួររំលឹកថា Apple បានបញ្ឈប់ ការសីុញ៉េ កំណែទំរង់ iOS 10.0.2 និង 10.0.3 ហើយ ដូចនេះ​ លោកអ្នក មិនអាចទម្លាក់ទៅកំណែទំរង់ចាស់ ទាំងនេះ បានទៀតទេ តែលោកអ្នក មានពេល ប្រមាណ មួយអាទិត្យ បើចង់ទម្លាក់ទៅ iOS 10.1។

លោកអ្នក អាចដំឡើង កំណែទំរង់ថ្មីនេះបាន តាមរយៈ OTA ដោយចូលទៅ Settings-> General-> Software Update-> Download and Install ឬតាមរយៈ iTunes ដោយដោនឡូដ ឯកសារដំឡើង Firmware ពីលីងខាងក្រោម រួច Restore តាម iTunes៕

លីងដោនឡូដ ឯកសារដំឡើង Firmware iOS 10.1.1:

ប្រភព: Apple
Khmer PreSchool: Alphabets




Loading...

ចូលរួមមតិតាមរយៈ Facebook