Search

[ព័ត៌មាន] អតិថិជន iPhone 7 សម្បកខ្មៅក្រិប ‘Jet Black’ ត្អូញត្អែរ ពីការឃើញ ស្នាមកូត

iPhone 7 សម្បកខ្មៅក្រិប ‘Jet Black’ គឺជាពណ៌និយមថ្មី ជំនួសឱ្យ ពណ៌មាសកុលាប តាំងពីថ្ងៃដែលវា ដាក់លក់ដំបូង ដោយសារតែ តម្រូវការកម៉្មង់ទិញទុកមុន យ៉ាងខ្ពស់ ប៉ុន្តែ ក្រុមហ៊ុន Apple បានដាស់តឿន អតិថិជនខ្លួនថា សម្បកពណ៌ថ្មីនេះ មានភាពងាយនឹង ទទួលការឆ្កូតណាស់ បើទោះជា អ្នកប្រើវា ថែយ៉ាងណា ក៏ដោយ ហើយថែមទាំងបាន ណែនាំ ឱ្យទិញ ស្រោមការពារ ថែមទៀតផង។

iPhone 7 Jet Black Abrasion

អ្នកប្រើប្រាស់មួយចំនួន បានព្រងើយកន្តើយ នឹងការដាស់តឿននេះ ហើយបានប្រើវា ដោយមិនបាន ការពារអ្វីសោះ។ គណនីយូធូបម្នាក់ឈ្មោះ Zac Hall បានធ្វើដូចនេះ ហើយក្រោយពេលប្រើវា បាន 20 ថ្ងៃ គាត់បានសង្កេត ឃើញស្នាមសឹកកូដ ជាច្រើនកន្លែង នៅលើម៉ូដែលនេះ។ គាត់ បានលើកឡើងថា វា មិនមែនជា ស្នាមកូតជ្រៅនោះទេ តែវា អាចជា ការសឹកថ្នាំ សម្បកច្រើនជាង ហើយពិបាកមើលឃើញណាស់ នៅក្នុងទីម្លប់ គឺទាល់តែ ដាក់វា មើល ក្រោមពន្លឺថ្ងៃ ទើបឃើញ។

រីឯ បញ្ហាមួយទៀត ទាក់ទងនឹង សម្បកខ្មៅក្រិបនេះដែរ ត្រូវបាន សមាជិករបស់ទំព័រទ្រទ្រង់សហគមន៍ MacRumors ម្នាក់បានប្រាប់ថា អក្សរនៅពីក្រោយសម្បក ផ្នែកខាងក្រោម គឺងាយនឹងរបកណាស់ បើសិនជា វាប៉ះនឹង ឡេលាបស្បែក ប្រភេទខ្លះ។ គាត់ ថែមទាំងបានបង្ហោះវីដេអូ នៃការរបកនេះ ឱ្យបានឃើញទៀតផង។

ប្រភព: Youtube
Khmer PreSchool: Alphabets




Loading...

ចូលរួមមតិតាមរយៈ Facebook