Search

[ព័ត៌មាន] Apple បញ្ចេញ ប្រព័ន្ធប្រតិបត្តិការណ៍ iOS 10.0.3 ដើម្បីកែបញ្ហា iPhone 7 មិនចាប់សេវា

ក្រុមហ៊ុន Apple ថ្ងៃនេះ បានដាក់បញ្ចេញ ប្រព័ន្ធប្រតិបត្តិការណ៍ iOS កំណែទំរង់ថ្មី 10.0.3 ដើម្បីដោះស្រាយ បញ្ហា iPhone 7 មិនចាប់សេវា ក្រោយចូលទៅមុខងារ Airplan Mode និងពេលខ្លះ វាដាច់សេវា ដោយឯកឯង មួយរយៈ។

iOS 10.0.3

កំណែទំរង់ថ្មីនេះ មានឱ្យដោនឡូដ តែសំរាប់ iPhone 7 និង 7 Plus ប៉ុណ្ណោះ។ ចំពោះម៉ូដែលផ្សេងទៀត កំណែទំរង់ចុងក្រោយរបស់ពួកគេ នៅតែជា 10.0.2 ដដែល។

លោកអ្នក ដែលប្រើ iPhone 7/7Plus អាចដំឡើង កំណែទំរង់ថ្មីនេះបាន តាមរយៈ OTA ដោយចូលទៅ Settings-> General-> Software Update-> Download and Install ឬតាមរយៈ iTunes ដោយដោនឡូដ ឯកសារដំឡើង Firmware ពីលីងខាងក្រោម រួច Restore តាម iTunes៕

លីងដោនឡូដ ឯកសារដំឡើង Firmware iOS 10.0.3:
iPhone 7
iPhone 7 Plus

Khmer PreSchool: Alphabets




Loading...

ចូលរួមមតិតាមរយៈ Facebook