Search

[ព័ត៌មាន] ការយក Galaxy Note 7 ឡើងយន្តហោះ ឥឡូវក្លាយជា បទឧក្រិដ្ឋសហព័ន្ធ ហើយអាចជាប់គុក និងផាកពិន័យ នៅអាមេរិក

ការិយាល័យគ្រប់គ្រងអាកាសចរសហព័ន្ធ អាមេរិក កាលពីពេលថ្មីនេះ បានចេញបំរាម ហាមមិនឱ្យ​ អ្នកដំណើរ កាន់ ឬទុកដាក់ក្នុង វ៉ាលីស នូវ Samsung Galaxy Note 7 នៅពេលធ្វើដំណើរតាម យន្តហោះទៀតទេ ហើយថែមទាំងបាន ដាក់វាទៅក្នុង បំរាមប្រកាសអាសន្ន និងហាមឃាត់ លេខ No. FAA-2016- 9288 ដែលធ្វើឱ្យវា ក្លាយជា បទឧក្រិដ្ឋសហព័ន្ធ សំរាប់អ្នកដែលល្មើស នឹងបំរាមនេះ។

Samsung Galaxy Note 7

បន្ថែមពីលើនេះ អ្នកដែលល្មើសនឹងបំរាម នឹងត្រូវ ផ្តន្ទាទោស ដែលអាចជាប់គុករហូត 10 ឆ្នាំ ព្រមទាំង ផាកពិន័យប្រមាណ $179,933។

Note 7 Prohibit Order

សំរាប់ អ្នកដែលធ្វើដំណើរទៅក្រៅប្រទេស ញឹកញាប់ គប្បីជ្រាបពី បំរាមនេះ បើចង់ធ្វើដំណើរតាមយន្តហោះ ទៅអាមេរិក៕
ប្រភព: Twitter




Loading...

ចូលរួមមតិតាមរយៈ Facebook