Search

[ព័ត៌មាន] អ្នកប្រើប្រាស់ iPhone 7 ខ្លះ ត្អូញត្អែរថា លឺសម្លេងខ្យល់ ចេញពី អង្គគណនា នៅពេលប្រើប្រាស់ការងារធ្ងន់

មានអ្នកប្រើប្រាស់ iPhone 7 មួយចំនួន បានត្អូញត្អែរថា iPhone 7 របស់ពួកគេ បានបញ្ចេញសម្លេងខ្យល់ ពិសេស នៅត្រង់កន្លែងដាក់ បន្ទៈឈីប A10 នៅពេលពួកគេ ប្រើប្រាស់វា ធ្វើការងារធ្ងន់ ដែលទាមទារ ការប្រើប្រាស់អង្គគណនាជាប់ជាប្រចាំ ដូចជា លេងហ្គេម និងបើកមើលវីដេអូធំៗ ជាដើម។

iPhone 7 Making hissing noise from CPUs

សម្លេងនេះ ហាក់ដូចជា ហាក់ដូចជា សម្លេងកង្ហារ ហើយ មិនធ្លាប់មានពីមុនមកទេ នៅលើស្មាតហ្វូន។ រីឯ មតិជាច្រើន យល់ស្រដៀងគ្នាថា វាប្រាកដជា មានអ្វីមួយខូចខាត ឬរលុង នៅខាងក្នុងមិនខាន។

អ្នកប្រើប្រាស់ខ្លះ បានសំរេចទាក់ទងនឹង ផ្នែកបំរើអតិថិជន របស់ Apple ហើយត្រូវបាន ខាង Apple ប្រាប់ឱ្យយក iPhone ដែលមានបញ្ហា ទៅដោះដូរថ្មី។ ចំណែក ខាង Apple វិញ បានបដិសេធ មិនធ្វើការអត្ថាធិប្បាយទេ ទាក់ទងនឹង បញ្ហានេះ៕
ប្រភព: Twitter




Loading...

ចូលរួមមតិតាមរយៈ Facebook