ជាថ្មីម្តងទៀត អ្នកបំបែកកូដ Luca Todesco រហ័សនាម qwertyoruiop បានបង្ហោះវីដេអូ ថ្មីមួយ បង្ហាញពី កម្មវិធី MobileSubstrate ដែលដំណើរការ នៅលើ ប្រព័ន្ធប្រតិបត្តិការណ៍ iOS 10។ MobileSubstract គឺជា កម្មវិធីមួយដែលចាំបាច់ ដើម្បីឱ្យ កម្មវិធីកែកុនប្រព័ន្ធដទៃទៀត អាចដំណើរការបាន។
បើតាមវីដេអូ បានបង្ហាញថា គាត់ប្រើប្រាស់ កម្មវិធីមួយ ដែលគាត់បានដំឡើង តាមរយៈការ SideLoad (ដំឡើងដោយប្រើវិធីផ្សេង ក្រៅពី iTunes និង App Store) ឈ្មោះថា YaluX ហើយប្រើកម្មវិធីនេះឯង ដើម្បីហែកគុក ដោយផ្ទាល់ នៅលើ ប្រព័ន្ធ iOS 10… ដូចគ្នា នឹងការហែកគុក បែប Semi-Untethered នៅលើ iOS 9.3.3 របស់ ក្រុមបំបែកកូដចិន Pangu ដែរ។
Todesco បានប្រាប់ថា កម្មវិធី MobileSubstrate បច្ចុប្បន្ន របស់ Saurik ម្ចាស់របស់ ហាងកម្មវិធី Cydia មិនដំណើរការនៅលើ iOS 10 នោះទេ ដូចនេះ គាត់ត្រូវសរសេរកូដកែកុន ជាច្រើន ទើបវា អាចដំណើរការបានល្អ។
គេដឹងថា Todesco នឹងមិនបញ្ចេញ ឬបង្កើត កម្មវិធីហែកគុកនោះទេ ប៉ុន្តែ គាត់ អាចលក់អ្វីដែលគាត់រកឃើញ ទៅដល់ ក្រុមបំបែកកូដផ្សេង ដើម្បីប្រើវា បង្កើតកម្មវិធី ហែកគុក៕
ប្រភព: Youtube