Search

អ្វីដែលអ្នកប្រើប្រាស់ខ្មែរ នឹងខកចិត្ត នៅលើ ប្រព័ន្ធប្រតិបត្តិការណ៍ iOS 10

ក្រុមហ៊ុន Apple មានគំរោងនឹងដាក់បញ្ចេញ ប្រព័ន្ធប្រតិបត្តិការណ៍ iOS 10 ជាផ្លូវការ នាថ្ងៃពុធ ស្អែកនេះ។ ក្រុមការងារយើង បានដំឡើង កំណែទំរង់មាស iOS 10 GM ដែលជា កំណែទំរង់សាកល្បងចុងក្រោយ ដែល Apple ដាក់ឱ្យអ្នកអភិវឌ្ឍ តេស្តសាកល្បង ហើយដែលប្រហែលជា នឹងមិនមានអ្វីខុសប្លែកគ្នា នឹងកំណែទំរង់ ដែលនឹងចេញជា សាធារណៈ នោះទេ។ មកមើលថាតើ កំណែទំរង់ថ្មីនេះ មានអ្វីប្លែក សំរាប់អ្នកប្រើប្រាស់ នៅក្នុងប្រទេសកម្ពុជា?

អីុនធើហ្វេសជា ភាសាខ្មែរ នៅតែមិនទាន់មាន:

នៅផ្ទាំងដំឡើងដំបូង ក្រោយពេលអ្នក បានអាប់ដេត រួចរាល់ហើយ អ្នកនឹងបានឃើញ ផ្ទាំងជ្រើសរើស ប្រទេស។ នៅក្នុងតារាង មាន ប្រទេសកម្ពុជាដែរ (Cambodia) ប៉ុន្តែ ចូរកុំច្រឡំថា iOS 10 មានអីុនធើហ្វេសជា ភាសាខ្មែរ ឱ្យសោះ។ ការជ្រើសរើស Cambodia នេះ វា នឹងទៅកំណត់ត្រង់ ទំរង់ឯកតាតំបន់ (Region Format) ដូចជា ការតំរៀបបង្ហាញថ្ងៃខែ និង ប្រាប់ពី ប្រភេទ ហិរញ្ញវត្ថុ ដែលប្រើប្រាស់ ក្នុងតំបន់ (KHR) តែប៉ុណ្ណោះ។
apple ios 10 GM review for Cambodian Usersapple ios 10 GM review for Cambodian Users

មុខងារបញ្ជាក់ការឡុកចូលគណនី ពីរតង់ (Two-Factor Authentication):

មុខងារបញ្ជាក់ការឡុកចូលគណនី ពីរតង់ អាចការពារ គណនី Apple ID របស់លោកអ្នក ពីការលួចប្រើពី អ្នកដទៃ ដោយវា នឹងផ្ញើសារ លេខកូដពិសេសមួយ ទៅកាន់ លេខទូរស័ព្ទលោកអ្នក នៅពេល មានការប្រើ គណនី Apple ID នេះ ឡុកចូលទៅក្នុង ម៉ាសីុនថ្មី។ ប៉ុន្តែ គួរឱ្យស្តាយ មុខងារនេះ មិនទាន់បើកឱ្យដំណើរការ សំរាប់ អ្នកប្រើប្រាស់ ក្នុងប្រទេសកម្ពុជា នោះទេ។
apple ios 10 GM review for Cambodian Users2Factors-Authentication.2

មុខងាររក្សាលេខសំងាត់ និងព័ត៌មានក្រេឌីតកាត (iCloud KeyChain):

មុខងារនេះ អាចរក្សាទុក លេខសំងាត់ បើកចូលប្រើ គណនី ឬវិុបសាយផ្សេងៗ ព្រមទាំង ព័ត៌មានក្រេឌីតកាត របស់អ្នក ដូចនេះ អ្នក មិនចាំបាច់ វាយវា រាល់លើក ដែលអ្នក ចូលប្រើគណនី ឬវិុបសាយ ណាមួយនោះទេ។ ប៉ុន្តែ គួរឱ្យស្តាយ ដូចនឹង មុខងារបញ្ជាក់ការឡុកចូលគណនី ពីរតង់ ដែរ មុខងារនេះ មិនទាន់បើកឱ្យដំណើរការ សំរាប់ អ្នកប្រើប្រាស់ ក្នុងប្រទេសកម្ពុជា នោះទេ។
apple ios 10 GM review for Cambodian Users

ឃីប៊តជា ភាសាខ្មែរ:

ពុម្ពអក្សរខ្មែរ ត្រូវបាន Apple បញ្ជូល ក្នុងប្រព័ន្ធ iOS តាំងពីជំនាន់ទី 8 មកម៉្លេះ ប៉ុន្តែ សំរាប់ឃីប៊តវិញ មកដល់ iOS 10 ទៅហើយ នៅមិនទាន់មាន ឃីប៊តខ្មែរ ជាផ្លូវការ ពីក្រុមហ៊ុន Apple ទៀត ខណៈដែល នៅលើ ម៉ាសីុន Mac ឃីប៊តភាសាខ្មែរ គឺមានរួចទៅហើយ និងត្រូវបានប្រើប្រាស់ យ៉ាងទូលាយ នៅក្នុងប្រព័ន្ធ OS X។ បើទោះជា Apple បើកឱ្យមាន កម្មវិធីដំឡើងឃីប៊តបន្ថែម ពីកម្មវិធីនៅលើ App Store ក្តី (Extension Keyboard) ប៉ុន្តែ ទាំងល្បឿន និងមុខងារជំនាញមួយចំនួន គឺមិនអាច ប្រៀបធៀបបាននឹង ឃីប៊ត ដែលមានមកស្រាប់ នៅក្នុងប្រព័ន្ធ (System Keyboard) នោះទេ។
Khmer-KeyboardApple iOS 10 GM Review for Cambodian Users

មុខងារបិទបើក អីុនធើណែតទូរស័ព្ទ ពីក្នុង Control Center:

មុខងារនេះ ជាអ្វី ដែលអ្នកប្រើប្រាស់ តែងតែ ចង់បាន នៅលើ ប្រព័ន្ធ iOS ប៉ុន្តែ គួរឱ្យស្តាយ មុខងារនេះ មិនត្រូវបានគេដាក់បញ្ចូល ក្នុង Control Center របស់ iOS 10 នោះទេ៕
Apple iOS 10 GM Review for Cambodian Users




Loading...

ចូលរួមមតិតាមរយៈ Facebook