Search

[ព័ត៌មាន] គំរោងរថយន្តអគ្គិសនី Apple បានផ្លាស់ប្តូរពី ការផលិតរថយន្ត ទៅជា ការបង្កើត បច្ចេកវិទ្យាបើកបរដោយស្វ័យប្រវត្តិវិញ

ក្រុមហ៊ុន Apple ត្រូវបានគេរាយការណ៍មកថា បានផ្អាកគំរោង ផលិតរថយន្តអគ្គិសនី ហៅថា “Project Titan” ហើយបាន បញ្ឈប់បុគ្គលិក រាប់សិបនាក់ នៅក្នុងគំរោងនេះ។ ការផ្អាកនេះ កើតមានឡើង ក្រោយពេល Apple បានអញ្ជើញ អតីតនាយករង ផ្នែកបច្ចេកវិទ្យា របស់ខ្លួន គឺលោក Bob Mansfield ឱ្យមក កាន់កាប់ការងារនេះ។

Apple Car

ហើយបើតាមព័ត៌មាន The New York Times បានឱ្យដឹងថា Apple នឹងលែងផលិត រថយន្តអគ្គិសនីហើយ តែនឹងផ្តោតមក បង្កើត ប្រព័ន្ធគ្រប់គ្រង និងបើកបររថយន្ត ដោយស្វ័យប្រវតិ្តវិញ។

បុគ្គលិក Apple ត្រូវបានគេប្រាប់ថា ការបញ្ឈប់នេះ គឺជា ផ្នែកមួយនៃ ការសើរើគំរោង Titan ឡើងវិញ ចំណែក តំណាង Apple បានបដិសេធ មិនបកស្រាយនោះទេ ទាក់ទងនឹង បញ្ហានេះ។ បុគ្គលិក ក្នុងគំរោង Titan នេះ មានជិត 1,000 នាក់ ដែលជា បុគ្គលិក Apple ទាក់ទាញពី ក្រុមហ៊ុនរថយន្តល្បីៗ ដូចជា Tesla, Ford និង GM ជាដើម។

សារព័ត៌មាន NYT បានបន្តទៀតថា Apple មានការវិវឌ្ឍខ្លះៗ ទាក់ទងនឹង គំរោងនេះ ដោយមានការចាប់ផ្តើម តេស្តរថយន្តមួយចំនួន ឱ្យបើកបរដោយស្វ័យប្រវត្តិ លើកំណាត់ផ្លូវ ដែលបានកំណត់មួយចំនួន ប៉ុន្តែ បច្ចេកវិទ្យានេះ មើលទៅ នៅត្រូវការពេលវែងឆ្ងាយទៀត ទំរាំ អាចយកមកប្រើការ ជាសាធារណៈ បាន។ Apple ដំបូងឡើយ បានប្តេជ្ញាថា នឹងសំរេចគំរោងនេះឱ្យបាន មុនឆ្នាំ 2020 ប៉ុន្តែ មើលទៅ អាចនឹងពន្យាពេល យូរជាងនេះ មិនខាន៕
ប្រភព: NYT




Loading...

ចូលរួមមតិតាមរយៈ Facebook