Search

[ព័ត៌មាន] មកមើលថាតើ iPhone 7 និង 7 Plus មានអ្វីប្លែក? ហើយម៉ូដែលទាំងពីរ ខុសគ្នាត្រង់ណា?

ក្រុមហ៊ុន Apple កាលពីពេលថ្មីៗនេះ បានប្រកាស បង្ហាញខ្លួនជាផ្លូវការនូវ ស្មាតហ្វូន ជំនាន់ក្រោយរបស់ខ្លួន គឺ iPhone 7 និង 7 Plus ហើយ។ ទាំងរូបរាង និងគុណសម្បត្តិរបស់វា ស្ទើរតែដូចទាំងស្រុង នឹងព័ត៌មាន ដែលបានលេចឮកន្លងមក។ ម៉ូដែលទាំងពីរនេះ មានលក្ខណៈសម្បត្តិដូចគ្នា តែ 7 Plus ហាក់ដូចជា ផ្តោតឆ្ពោះទៅរក អ្នកដែលស្រឡាញ់ការថតរូប ដោយវា មានបំពាក់នូវ កាម៉េរាភ្លោះ ខណៈដែល iPhone 7 ធម្មតា មានកាម៉េរាខាងក្រោយតែមួយនោះទេ។

Apple iPhone 7 and 7 Plus

លក្ខណៈសម្បត្តិ:

ការរចនាម៉ូដថ្មី:

iPhone 7 និង iPhone 7 Plus ការរចនាម៉ូដ ប្លែកជាងម៉ូដែលមុន iPhone 6s បន្តិច ត្រង់វាន់អង់តែន ដែលរត់កាត់សម្បកក្រោយ និងនៅខាងក្រោម កាម៉េរា ត្រូវបានគេដកចេញ ចំណែក រន្ធដោតកាស 3.5 ម.ម លែងមានទៀតហើយ ដោយ Apple បានជំនួសវា មកប្រើ រន្ធ Lightning វិញ។

Apple iPhone 7 and 7 Plus

រីឯ កាស Earpods ដែលមកជាមួយប្រអប់ វិញ ក៏ក្លាយជា កាស Earpods ប្រើឌុយ Lightning ដែរ ហើយ Apple បានបន្ថែម ឌុយត Lightning ទៅឌុយ 3.5 ម.ម ដើម្បីឱ្យ អ្នកដែលមាន កាសស្តាប់ត្រចៀកប្រើរន្ធ 3.5 ម.ម អាចប្រើវា ដោតជាមួយ iPhone 7 បាន។ ឆ្លៀតឱកាសនោះ Apple ក៏បាន ប្រកាសពី កាសឥតខ្សែ Airpods ផងដែរ ប៉ុន្តែ អ្នកត្រូវចំណាយលុយទិញបន្ថែម បើចង់បានវា។

Apple iPhone 7 and 7 Plus

រីឯចំណុចលេចធ្លោមួយទៀត គឺ ឧបាល័ររបស់វា ត្រូវបានគេ បំពាក់ មួយគ្រាប់ នៅផ្នែកខាងលើមួយទៀត ដើម្បីបង្កើតជា សម្លេងស្តេរីអូ។ ដោយឡែក ប៊ូតុងស្កែនក្រយៅដៃ វិញ ត្រូវបាន Apple ផ្លាស់ប្តូរពី ប៊ូតុងចុចទ្រុត ទៅជា ប៉ះប្រើ (Touch Panel) វិញ ហើយជំនួស អារម្មណ៍ប៉ះទ្រុត មកជារំញ័រវិញ ដោយប្រើម៉ាសីុនរំញ័រ Taptic Engine របស់ខ្លួន។
iPhone 7 និង 7 Plus មាន សម្បក 5 ពណ៌ឱ្យជ្រើសរើស គឺ ខ្មៅក្រិប (Jet Black), ខ្មៅធម្មតា, ទឹកប្រាក់, មាស និងមាសកុលាប។

Apple iPhone 7 and 7 Plus

មុខងារការពារជម្រាបទឹក និងធូលីដី:

iPhone 6s ត្រូវបានគេជឿថា មានមុខងារការពារជម្រាបទឹក ប៉ុន្តែ Apple មិនបានប្រកាសប្រាប់ពីវានោះទេ។ នេះប្រហែលជា ក្រុមហ៊ុននេះ ចង់អោយអ្នកប្រើប្រាស់ សាកល្បងប្រើវា ដោយស្ងាត់ៗ ហើយមើលទៅ។ ដោយឡែក ពេលប្រកាសពី iPhone 7 វិញ Apple បានប្រកាស ប្រកបដោយមោទនភាពថា ម៉ូដែលក្រោយនេះ មានមុខងារ ការពារជម្រាបទឹក រហូត 50 ម៉ែត្រ និងមុខងារ ការពារធូលីដី ទៀតផង។

Apple iPhone 7 and 7 Plus

កាម៉េរាខាងមុខ 7 MP និង ខាងក្រោយ 12 MP:

iPhone 7 និង 7 Plus មានបំពាក់ដោយ កាម៉េរាខាងមុខ កំរិត 7MP និងខាងក្រោយ 12MP ហើយថែមទាំងមាន មុខងារកាត់បន្ថយរំញ័រដៃ នៅពេលកាន់ថត បែប Optical Image Stabilization, ទំហំ Aperture f/1.8 និងកែវម៉ាសីុនថត 6 ស្រទាប់។ Apple ថា កាម៉េរាម៉ូដែលក្រោយនេះ អាចចាប់យក រូបភាព បានច្បាស់ជាងមុន និងមានពណ៌ កាន់តែ ស្រស់បំព្រង។ ដោយឡែក សំរាប់តែ iPhone 7 Plus កាម៉េរាខាងក្រោយរបស់វា មានដល់ទៅ 2 ដែលមានកំរិត 12 MP ដូចគ្នា ប៉ុន្តែ មួយគ្រាប់ទៀត ប្រើជា Telephoto សំរាប់ ប្រើថតហ្សូមបែបអ៊ុបទិកខល 2x។ Apple បានប្រាប់ថា ខ្លួន កំពុងបង្កើត មុខងារពិសេសមួយ សំរាប់ iPhone 7 Plus ដែលអាចឱ្យវា ថតរូបមនុស្ស បែប Portrait ដោយមានផ្ទៃខាងក្រោយ ស្រអាប់បាន ហៅថា មុខងារ Dept-Of-Field ប៉ុន្តែ វា នឹងមិនទាន់រួចរាល់នោះទេ រហូតដល់ចុងឆ្នាំនេះ។

Apple iPhone 7 and 7 Plus

បន្ទៈឈីប A10 Fusion:

អង្គគណនា នៅលើ ម៉ូដែលក្រោយនេះ មានការវិវឌ្ឍខ្លាំង បើធៀបនឹង ម៉ូដែល iPhone 6s មុន។ បន្ទៈឈីប A10 ថ្មីនេះ មានអង្គគណនា ដល់ទៅ 4 គ្រាប់ (ច្រើនជាងមុន 2 គ្រាប់) ប៉ុន្តែ វាដំណើរការម្តងតែ 2 គ្រាប់នោះទេ ដោយមាន 2 គ្រាប់ កម្លាំងគណនាខ្លាំង សំរាប់ការងារធំៗ និង 2 គ្រាប់ទៀត កម្លាំងគណនាខ្សោយ សំរាប់ការងារបើកប្រើធម្មតា ដូចជា អីុម៉ែល និងមើលសារជាដើម។ Apple ថា ការប្រើប្រាស់របៀបនេះ បានធ្វើឱ្យ iPhone 7 សន្សំសំចៃ ថាមពលថ្ម បានច្រើនជាងមុន រហូត 2 ម៉ោង។ រីឯ អង្គក្រាហ្វិករបស់វាវិញ គឺមានដល់ទៅ 6 គ្រាប់ ហើយ Apple អួតថា វា មានល្បឿនលឿនជាង ម៉ូដែលមុន ដល់ទៅ 3 ដង និងមានសមត្ថភាព អាចដំណើរការហ្គេមធំៗ លំដាប់ ម៉ាសីុនហ្គេម បាន។

Apple iPhone 7 and 7 Plus

តម្លៃ និងថ្ងៃចេញលក់:

បើតាម Apple ស្មាតហ្វូន iPhone 7 និង 7 Plus ថ្មីនេះ មានតម្លៃដូចម៉ូដែលមុន iPhone 6s ដែរ គឺចាប់ផ្តើមពី $649 សំរាប់ទំហំផ្ទុក 32GB។ អតិថិជន អាចធ្វើការ កម៉្មង់ទិញទុកមុន ចាប់ពីថ្ងៃទី 9 កញ្ញាតទៅ ហើយនឹងទទួលបាន របស់ នាថ្ងៃទី 16 ខែកញ្ញា៕

Apple iPhone 7 and 7 Plus




Loading...

ចូលរួមមតិតាមរយៈ Facebook