Search

[ព័ត៌មាន] តេស្តបង្ហាញថា iPhone 7 លឿនជាង iPhone 6s ដល់ទៅ 33%

លទ្ធផលតេស្តសាកល្បងល្បឿនអង្គគណនា iPhone 7 ដោយប្រើ កម្មវិធី GeekBench 4 ត្រូវបានគេបង្ហោះ កាលពីពេលថ្មីៗនេះ នៅលើវិុបសាយ PrimateLabs ដែលជា អ្នកបង្កើតកម្មវិធីនេះ។

 iPhone 7 GeekBench 4 Score

បើតាម GeekBench 4 បានបង្ហាញថា iPhone 7 មានលេខកូដសម្គាល់ម៉ូដែល “iPhone9,3” ហើយមាន អង្គចងចាំធំរហូត 2GB។

រីឯលទ្ធផលតេស្តវិញ បានបង្ហាញថា អង្គគណនា របស់ iPhone 7 នឹងមានល្បឿនលឿនជាង ម៉ូដែលមុន iPhone 6s ដល់ទៅ 1/3។ ការតេស្តដោយប្រើអង្គគណនាតែមួយ iPhone 7 ទទួលបានពិន្ទុ 3,379 (iPhone 6s ទទួលបាន 2,490) ចំណែក ការតេស្តដោយប្រើ អង្គគណនាច្រើនគ្រាប់ iPhone 7 ទទួលបានពិន្ទុ 5,495 (iPhone 6s ទទួលបាន 4,332)។

គួររំលឹកថា កម្មវិធី GeekBench ធ្វើការតេស្តតែល្បឿន អង្គគណនា តែប៉ុណ្ណោះ ចំណែក ព័ត៌មានពីកម្លាំង អង្គក្រាហ្វិក របស់ iPhone 7 វិញ គឺ មិនទាន់ដឹងនោះទេ៕
ប្រភព: PrimateLabs




Loading...

ចូលរួមមតិតាមរយៈ Facebook