Search

[ព័ត៌មាន] Pangu ថា នឹងមិនមាន កម្មវិធីហែកគុក iOS 9.3.3 សំរាប់ iPhone 5/5c នោះទេ

ក្រុមការងារបំបែកកូដចិន Pangu កាលពីពេលថ្មីៗនេះ បានបញ្ជាក់ប្រាប់ នៅក្នុងគណនី Reddit ផ្លូវការរបស់ខ្លួនថា នឹងមិនមាន កម្មវិធីហែកគុក ប្រព័ន្ធ iOS 9.3.3 សំរាប់ ឧបករណ៍ 32 bit នោះទេ … ដែលនេះ សំដៅទៅលើ អ្នកប្រើប្រាស់ iPhone 4s/5/5c, iPod Touch 5G, iPad mini 1, iPad 2/3/4 ទាំងអស់។

Pangu confirm no jailbreak for iphone 5

គួររំលឹកថា ក្រុមការងារ Pangu ទើបតែដាក់បញ្ចេញ កម្មវិធីហែកគុក iOS 9.2 ដល់ 9.3.3 ជាភាសាអង់គ្លេស ប៉ុន្តែ វាអាចប្រើបាន តែចំពោះ ឧបករណ៍ 64 bit តែប៉ុណ្ណោះ ដែលរួមមាន iPhone 5s, iPhone 6, iPhone 6 Plus, iPhone 6s, iPhone 6s Plus, iPhone SE, iPod Touch 6G, iPad mini 2, iPad mini 3, iPad mini 4, iPad Air, iPad Air 2 និង iPad Pro៕
ប្រភព: Reddit




Loading...

ចូលរួមមតិតាមរយៈ Facebook