Search

[ព័ត៌មាន] Apple Watch 2 នឹងចេញមុខ ចុងឆ្នាំនេះ ជាមួយកម្រាស់ស្តើងជាងមុន

នាឡិកាឆ្លាតវៃ Apple Watch ជំនាន់ទី 2 នឹងបោះបង់ចោល អេក្រង់បច្ចេកវិទ្យា G/G (ទ្រាប់កញ្ចក់លើកញ្ចក់) ហើយងាកមកប្រើ អេក្រង់ (OGS) ដែលមានតែមួយស្រទាប់វិញ… នេះបើតាម ប្រភពពី DigiTimes។

Apple Watch 2

ប្រភព បានបន្តថា អ្នកផ្គត់ផ្គង់អេក្រង់នេះ គឺក្រុមហ៊ុន TPK Holding ហើយបច្ចេកវិទ្យានេះ នឹងធ្វើឱ្យ Apple Watch 2 មានកំរាស់ ស្តើងជាងមុនបន្តិច ឬអាចប្រើផ្ទៃទំនេរនោះ ដើម្បីដាក់ថ្ម បានកាន់តែធំជាងមុន។ TPK បានប្រាប់ថា បច្ចុប្បន្ន ទិន្នផលផលិតមាន កំរិតទាប ដោយសារ បច្ចេកវិទ្យាថ្មីនេះ មានបញ្ហាលំបាក បច្ចេកទេស ជាច្រើន ដែលត្រូវដោះស្រាយ។

គួររំលឹកថា Apple Watch 2 ត្រូវបានគេរំពឹងថា នឹងចេញមុខ នាចុងឆ្នាំ 2016 នេះ ជាមួយនឹងកំរាស់ស្តើងជាងមុន, ភាពធន់នឹង ជម្រាបទឹក, អង្គគណនា ស៊េរីថ្មី Apple S2 ដែលខ្លាំងជាងមុន ព្រមទាំងអាចប្រើបានជាមួយសីុមកាត ដោយមិនចាំបាច់ ពឹងពាក់ ការតភ្ជាប់ជាមួយ ស្មាតហ្វូន ទៀតទេ៕
ប្រភព: DigiTimes




Loading...

ចូលរួមមតិតាមរយៈ Facebook