Search

[ព័ត៌មាន] លេចចេញរូបភាព iPad Pro 2

រូបភាពដំបូងនៃ iPad Pro ជំនាន់ទី 2 ត្រូវបាន គេបង្ហោះកាលពីពេលថ្មីៗនេះ នៅលើ អនឡាញ ហើយត្រូវបានចែករំលែកបន្តដោយ វិុបសាយ AppleInsider។

Apple iPad Pro 2

បើតាម AppleInsider បានឱ្យដឹងថា រូបភាពនេះគឺ មានប្រភពចេញពី រោងចក្រ ដែលជា ដៃគូ Apple នៅប្រទេសចិន ហើយ iPad នៅក្នុងរូបភាព បានបង្ហាញ លេខកូដម៉ូដែល MH1C2CD/F ដែលជា លេខកូដថ្មី មិនទាន់ដាក់ឱ្យ ផលិតផល Apple ណាមួយ នៅឡើយ។

ប៉ុន្តែអ្វីដែលចម្លែក គឺឧបករណ៍នេះ មានទំហំផ្ទុកតែ 12GB ប៉ុណ្ណោះ ដែលទំនងជា ទំហំផ្ទុក សំរាប់ផលិតផលតេស្តសាកល្បង ប៉ុណ្ណោះ។

គួររំលឹកថា iPad Pro ជំនាន់ទី 2 ត្រូវបានគេជឿថា នឹងបំពាក់ដោយ បន្ទៈឈីបស៊េរីថ្មី A10X, កាម៉េរាថតរូបល្អជាងមុន ព្រមទាំងអេក្រង់ប្រភេទថ្មី True Tone ដែលនឹងបង្ហាញ ពណ៌បានកាន់តែធម្មជាតិ ជាងមុន៕
ប្រភព: AppleInsider




Loading...

ចូលរួមមតិតាមរយៈ Facebook