Search

[ព័ត៌មានក្តៅ] Pangu ដាក់បញ្ចេញ កម្មវិធីហែកគុក iOS 9.2 ដល់ 9.3.3

ក្រុមហ៊ុនបំបែកកូដចិន Pangu ថ្ងៃនេះ បានដាក់បញ្ចេញ កម្មវិធីសំរាប់ ហែកគុក ប្រព័ន្ធប្រតិបត្តិការណ៍ iOS 9.2 ដល់ 9.3.3 ហើយ សំរាប់ iPhone, iPad និង iPod Touch។

Pangu Jailbreak Tool for iPhone and iPad running iOS 9.2 - 9.3.3

ប៉ុន្តែ កម្មវិធីហែកគុកថ្មីនេះ ជាប្រភេទ កម្មវិធីហែកគុកពាក់កណ្តាល (Tethered Jailbreak)… មិនពេញលេញ នោះទេ ដែលនេះមានន័យថា លោកអ្នក ត្រូវបើកប្រើកម្មវិធីនេះ ដើម្បីហែកគុក រៀងរាល់ពេល លោកអ្នក បិទបើក ម៉ាសីុនសារឡើងវិញ។

ចំណែកលក្ខខណ្ឌមួយទៀត គឺកម្មវិធីនេះ បច្ចុប្បន្ន អាចប្រើហែកគុក តែឧបករណ៍ 64-bit ប៉ុណ្ណោះ ពោលគឺ iPhone ចាប់ពី iPhone 5s ឡើងទៅ (iPhone 5s, iPhone 6, iPhone 6 Plus, iPhone 6s, iPhone 6s Plus, iPhone SE), iPod Touch 6G, iPad mini 3 ឡើងទៅ, iPad Air 1/2 និង iPad Pro ប៉ុណ្ណោះ។

លោកអ្នក អាចដោនឡូដ កម្មវិធីហែកគុក ជាភាសាចិននេះបាន ពីវិុបសាយ Pangu: http://www.pangu.io/




Loading...

ចូលរួមមតិតាមរយៈ Facebook