Search

[ព័ត៌មាន] ស្មាតហ្វូន ម៉ាក Google នឹងចេញមុខ នាចុងឆ្នាំនេះ

ក្រុមហ៊ុន Google ត្រូវបានគេរាយការណ៍ថា មានគំរោងនឹង ដាក់បញ្ចេញលក់ ស្មាតហ្វូន ដែលផលិតឡើង ដោយខ្លួនឯងផ្ទាល់ នាចុងឆ្នាំនេះ ដើម្បីប្រកួតប្រជែងនឹង ក្រុមហ៊ុន Apple និង Samsung… នេះបើតាម ប្រភពពី The Telegraph។

Google xPhone

គួររំលឹកថា ខណៈដែល Google បាន និងកំពុងលក់ ស្មាតហ្វូន ត្រកូល Nexus ប៉ុន្តែ ផ្នែករឹងរបស់វា មិនមែន Google ជាអ្នកផលិតនោះទេ គឺ ក្រុមហ៊ុនដៃគូដទៃដូចជា LG, HTC, Huawei ជាដើម ជាអ្នកផលិត ចំណែក Google វិញ គឺទទួលខុសត្រូវតែលើ ផ្នែកទន់ (ប្រព័ន្ធប្រតិបត្តិការណ៍) ប៉ុណ្ណោះ។

រីឯ ស្មាតហ្វូនថ្មី ដែលមានគំរោងចេញលក់ចុងឆ្នាំនេះ នឹងមានផ្នែករឹង ដែល Google ជាអ្នកចេញម៉ូដ, ផលិត ព្រមទាំងបំពាក់ ផ្នែកទន់… ជាការគ្រប់គ្រងពេញ 100% ដូចនឹង iPhone របស់ Apple ដែរ។ ស្មាតហ្វូនថ្មីនេះ នឹងធ្វើឱ្យ Google អាចគ្រប់គ្រង អនាគតរបស់ សេវាកម្មខ្លួន ព្រមទាំង កាត់បន្ថយ ការបែកខ្ញែក ផ្នែករឹង និងផ្នែកទន់ នៃប្រព័ន្ធប្រតិបត្តិការណ៍ Android បាន៕
ប្រភព: Telegraph




Loading...

ចូលរួមមតិតាមរយៈ Facebook