Search

[ព័ត៌មាន] លេចចេញរូបភាព កាម៉េរាខាងក្រោយ iPhone 7/7 Plus ដែលមាន ទំហំធំជាងមុន

រូបភាពថ្មីៗ ដែលគេអះអាងថា គឺជា កាម៉េរាខាងក្រោយរបស់ iPhone 7 និង 7 Plus ត្រូវបានគេបង្ហោះ កាលពីពេលថ្មីៗនេះ ដោយ វិុបសាយ nowherelse ដែលជំនាញខាង បញ្ចេញរូបភាព ផលិតផលសម្ងាត់របស់ Apple។

Apple iPhone 7 iSight Camera

កាម៉េរាខាងក្រោយ iPhone 7 ដែលមូល ហើយធំជាង ម៉ូដែលមុន

រូបភាព បានបង្ហាញឱ្យឃើញថា កាម៉េរាខាងក្រោយរបស់ iPhone 7 មាន រាងមូល និងទំហំធំជាង ម៉ូដែលមុន iPhone 6s… ដែលនេះបញ្ជាក់ថា ម៉ូដែលក្រោយនេះ នឹងអាចថតរូប បានកាន់តែច្បាស់ និងល្អជាងមុន។ ចំណែក ម៉ូដែល iPhone 7 Plus វិញ ឃើញមាន កាម៉េរាខាងក្រោយដល់ទៅ 2… មូលធំជាង កាម៉េរា iPhone 7 ពីរដង។ គេសង្កេតឃើញថា កាម៉េរាខាងក្រោយរបស់ម៉ូដែលទាំងពីរ នៅតែ លយចេញមកក្រៅ ដដែល។ ចំណែក វ័នអង់តែន នៅផ្នែកខាងក្រោយ ដែលធ្លាប់តែរត់កាត់ផ្នែកខាងក្រោម កាម៉េរា លែងឃើញមាន ទៀតហើយ។

Apple iPhone 7 Plus iSight Camera

កាម៉េរាភ្លោះ iPhone 7 Plus

ប្រភព បានប្រាប់ទៀតថា ចង្វាក់ផលិតកម្ម iPhone 7 ជាលក្ខណៈទ្រង់ទ្រាយធំ បានចាប់ផ្តើម យឺតៗ ជាបណ្តើរៗហើយ។ ដូចនេះ បើសិនជា រូបភាពដែលលេចចេញនេះ ជារូបពិត នោះ នេះ គឺជា រូបភាពការរចនា iPhone 7 ដែល Apple សំរេចយក ជាចុងក្រោយហើយ ហើយនឹងមិនមានការផ្លាស់ប្តូររូបរាង ទៀតទេ៕
ប្រភព: nowhereelse.fr




Loading...

ចូលរួមមតិតាមរយៈ Facebook