Search

[ព័ត៌មាន] Coolstar បញ្ចេញ កម្មវិធី​ Semi-Restore សំរាប់ iOS 9.0.2 និង 9.1 ដែលបានហែកគុករួច

Semi-Restore tool used to format jailbreak ios devices: iPhone, iPad and iPod Touch
អ្នកបំបែកកូដ Coolstar កាលពីពេលថ្មីៗនេះ បានដាក់បញ្ចេញ កម្មវិធី Semi-Restore ដែលអាចប្រើ ដើម្បីសំអាតម៉ាសីុន (ឈូសថ្មី) iPhone, iPad និង iPod Touch ដែលបានហែកគុករួចហើយ ហើយដើរលើ ប្រព័ន្ធប្រតិបត្តិការណ៍ iOS 9.0.2 និង 9.1។ គួររំលឹកថា ជាធម្មតា សំរាប់ម៉ាសីុន ដែលបាន ហែកគុករួចហើយ មិនធ្វើការ សំអាតម៉ាសីុន ដោយប្រើមុខងារ Erase All Content and Settings បាននោះទេ ព្រោះបើធ្វើដូចនោះ វានឹងធ្វើឱ្យម៉ាសីុន ជាប់គាំងស្ញេញ ត្រង់រូបឡូហ្គូ ផ្លែប៉ោម។

ខាងក្រោមនេះ គឺជា អ្វីដែល Semi-Restore អាចធ្វើបាន:
● លុបសំអាតចេញរាល់កញ្ចប់ កម្មវិធី Cydia ទាំងអស់
● កែបញ្ហា Host File
● លុបទិន្នន័យទាំងអស់ របស់អ្នកប្រើប្រាស់
● កែបញ្ហា សិទ្ធិឯកសារលើប្រព័ន្ធ
● ដោះស្រាយ បញ្ហា មិនអាច Activate បាន
● ដោះស្រាយបញ្ហា iMessage/Facetime
● ដោះស្រាយបញ្ហា លោតចូល Safe Mode ជាញឹកញាប់
● ដំឡើង កម្មវិធី Cydia ឡើងវិញ ក្នុងករណី វាបានបាត់

លោកអ្នក អាចដោនឡូដ កម្មវិធី Semi-Restore ពីវិុបសាយ: ៕
ប្រភព: Semi-Restore




Loading...

ចូលរួមមតិតាមរយៈ Facebook