ក្រុមហ៊ុន Apple ថ្ងៃនេះ បានដាក់បញ្ចេញ កំណែទំរង់ iOS 9.3.2 លេខកូដថ្មី សំរាប់ iPad Pro អេក្រង់ 9.7 អីុងហើយ ក្រោយពេល ឯកសារដំឡើងដំបូង ធ្វើឱ្យម៉ាសីុនម៉ូដែលនេះ ជាប់គាំង មិនដំណើរការ។
ឯកសារដំឡើងថ្មីនេះ មានលេខកូដ 13F72 ហើយអាចដំឡើងតាមរយៈ OTA ដោយចូលទៅ Settings-> General-> Software Update-> Download and Install ឬតាមរយៈ iTunes ដោយដោនឡូដ ឯកសារដំឡើង Firmware ពីលីងខាងក្រោម រួច Restore តាម iTunes៕
សូមចុចត្រង់នេះ ដើម្បីចូលទៅ៖ លីងដោនឡូដ ឯកសារដំឡើង iOS 9.3.2