Search

[ព័ត៌មាន] iPhone 7 Plus នឹងមាន អង្គចងចាំ 3GB ព្រមទាំងជំរើសទំហំផ្ទុកទិន្នន័យ 256GB

iPhone-7-With-256GB-Storage-Option
ក្រោយពេលមានព័ត៌មាន ចុះផ្សាយថា Apple នឹងជំរុះចោលទំហំផ្ទុក 16GB ហើយងាកមកចាប់ផ្តើមជាមួយទំហំផ្ទុកទិន្នន័យ 32GB វិញ ឥឡូវនេះ បើតាម ប្រភពពី TrendForce បានបញ្ជាក់បន្ថែមថា iPhone 7 Plus ម៉ូដែលអេក្រង់ 5.5 អីុង នឹងមាន អង្គចងចាំធំរហូត 3GB (RAM) ព្រមទាំងជំរើសទំហំផ្ទុករហូត 256GB។

ចំណែក អង្គចងចាំដែល Apple នឹងប្រើប្រាស់ គឺប្រភេទ LPDDR4 ដូចនៅលើ iPhone 6s ដែរ។ រីឯ iPhone 7 ធម្មតា អេក្រង់ 4.7 អីុងវិញ នឹងមាន អង្គចងចាំតែ 2GB ប៉ុណ្ណោះ។

បើតាម TrendForce បានឱ្យដឹងថា ការធ្លាក់ចុះ តម្លៃថាសផ្ទុកទិន្នន័យ NAND គឺជា មូលហេតុ ដែលនាំឱ្យ Apple ជំរុះចោល ទំហំផ្ទុក 16GB។ TrendForce ក៏បាន បានប៉ាន់ស្មានផងដែរថា ទំហំផ្ទុក 64GB នឹងត្រូវផ្លាស់ប្តូរជំនួសដោយ ទំហំ 128GB៕
ប្រភព: PocketNow




Loading...

ចូលរួមមតិតាមរយៈ Facebook