ក្រុមហ៊ុន Apple កំពុងសម្ងំបង្កើត អេក្រង់ Thunderbolt 5K ថ្មី ដោយមានបង្កប់ អង្គក្រាហ្វិកនៅក្នុងនោះ ដើម្បីឱ្យវា អាចប្រើជាមួយ ម៉ាសីុន Mac (Macbook/Mac mini) ច្រើនប្រភេទ.. នេះបើតាម វិុបសាយ 9to5Mac។
ប្រភព បានបន្តថា ម៉ូនីទ័រថ្មីនេះ នឹងមាន ទំហំបង្ហាញរូបភាព 5120×2880 ភិចសែល ដែលជាទំហំមួយ អាចផ្តល់ការលំបាកដល់ ម៉ាសីុន Macbook ក្នុងការបង្ហាញរូបភាព ពីព្រោះ ម៉ាសីុន Macbook ទាបៗ ភាគច្រើន ប្រើប្រាស់ អង្គគណនាជាប់ របស់ Intel។
ប្រព័ន្ធប្រតិបត្តិការណ៍ថ្មី នឹងធ្វើឱ្យ ម៉ាសីុន Mac អាចកំណត់ជ្រើសរើសថា គួរប្រើប្រាស់ អង្គក្រាហ្វិកដែលនៅជាប់ម៉ាសីុន ឬអង្គក្រាហ្វិករបស់ អេក្រង់ Thunderbolt។ រីឯការតភ្ជាប់ អាចធ្វើទៅបាន តាមរយៈ រន្ធ USB-C ប្រភេទថ្មី ប៉ុណ្ណោះ៕
ប្រភព: 9to5Mac