Search

[ព័ត៌មាន] លេចចេញគ្រឿងបន្លាស់ កាម៉េរាភ្លោះ iPhone 7 Plus និង អង្គផ្ទុកទិន្នន័យ 256GB

 Apple iPhone 7 Plus Dual Camera
រូបភាពប៉ុន្មានសន្លឹក ត្រូវបានគេ បង្ហោះ នៅលើអីុនធើណែត កាលពីពេលថ្មីៗនេះ ដោយអះអាងថា គឺជា រូបភាព របស់ គ្រឿងបន្លាស់ កាម៉េរាភ្លោះ និង អង្គផ្ទុកទិន្នន័យ ទំហំ 256GB របស់ iPhone 7 Plus។ រូបភាពនេះ​ត្រូវបាន គេចែកចាយនៅលើ បណ្តាញទំនាក់ទំនងសង្គម Weibo របស់ចិន មុននឹងបង្ហោះបន្ត ដោយគណនី ធ្វីតធ័រ @stagueve។

 Apple iPhone 7 Plus Dual Camera Apple iPhone 7 Plus Dual Camera

រូបភាព បានបង្ហាញពី អង្គផ្ទុកទិន្នន័យ Flash ទំហំ 16GB, 64GB និង 256GB ម៉ាក Sandisk ដែលនេះ បញ្ជាក់ថា Apple ទំនងជា នៅមិនបោះបង់ចោលទំហំផ្ទុកតូច 16GB នេះ នៅឡើយទេ។

បើតាម របាយការណ៍កន្លងមក បានឱ្យដឹងថា Apple នឹងបំពាក់កាម៉េរាខាងក្រោយភ្លោះ ដល់ iPhone 7 Plus អេក្រង់ 5.5 អីុង តែប៉ុណ្ណោះ ហើយចំណែក អ្នកផ្គត់ផ្គង់ កាម៉េរានេះ អាចនឹងប្រើ ក្រុមហ៊ុនចំនួន 2 គឺ LG និង Sony ខណៈដែល Sony កំពុងមាន បញ្ហាចង្វាក់ផលិតកម្ម ក្នុងការផ្គត់ផ្គង់ កាម៉េរាភ្លោះនេះ ឱ្យ Apple៕
ប្រភព: Twitter




Loading...

ចូលរួមមតិតាមរយៈ Facebook