Search

[ព័ត៌មាន] Apple ដកចេញ ប្រព័ន្ធប្រតិបត្តិការណ៍ iOS 9.3.2 សំរាប់ iPad Pro 9.7 អីុង ក្រោយពេលមានបញ្ហា Error 56

iPad Pro 9.7 Inch iOS 9.3.2 Bug Error 56
ក្រោយពេលមានរបាយការណ៍ថា ប្រព័ន្ធប្រតិបត្តិការណ៍ iOS 9.3.2 បានធ្វើឱ្យ ម៉ាសីុន iPad Pro 9.7 អីុង មួយចំនួន ជាប់គាំង មិនដំណើរការ ក្រុមហ៊ុន Apple បានសំរេចដកចេញ កំណែទំរង់នេះ សំរាប់ iPad Pro 9.7 អីុងហើយ ដូចនេះ អ្នកប្រើម៉ូដែលនេះ នឹងមិនអាចធ្វើការអាប់ដេត បាននោះទេ។

គួររំលឹកថា ក្រោយពេលដាក់បញ្ចេញ iOS 9.3.2 អ្នកប្រើប្រាស់ iPad Pro 9.7 អីុង មួយចំនួន បានជួបប្រទះ បញ្ហាម៉ាសីុនគាំង និងលោតចេញ សារកំហុសឆ្គង “Error 56” ហើយតំរូវឱ្យពួកគេ ដោតម៉ាសីុនទៅ កុំព្យូទ័រ ដើម្បី Restore ថ្មី តាម iTunes។ បើតាម ដំណឹងដែលទទួលបាន បានឱ្យដឹងថា ម៉ាសីុនខ្លះ មិនអាចជួសជុលបាននោះទេ ហើយ Apple យល់ព្រមផ្លាស់ប្តូរ ម៉ាសីុនថ្មី ឱ្យអ្នកប្រើប្រាស់។

ចំណែក Apple វិញ បានប្រាប់ថា ខ្លួន កំពុងស្វែងរក ដំណោះស្រាយ ហើយកំណែទំរង់ថ្មី នឹងចេញឆាប់ៗនេះ សំរាប់ អ្នកប្រើ iPad Pro 9.7 អីុង៕
ប្រភព: MacRumors




Loading...

ចូលរួមមតិតាមរយៈ Facebook