ជាមួយនឹង កម្មវិធី Troll Khmer Photo Comment លោកអ្នក អាចប្រើ រូបភាពកំប្លែង និងស្អាតៗ ជាច្រើន ដើម្បីតបមតិ ជាមួយមិត្តភក្តិ Facebook របស់អ្នក នៅពេលជជែកកំសាន្ត តាម Messenger។
តំរូវការជាមូលដ្ឋាន:
– iPhone, iPod Touch និង iPad ដំណើរការលើ ប្រព័ន្ធ iOS 8.0 ឡើងទៅ ដោនឡូដបានពី App Store: http://bit.ly/trollkhmer-ios
– ស្មាតហ្វូន Android កំណែទំរង់ 4.1 ឡើងទៅ ដោនឡូដពី Play Store: http://bit.ly/trollkhmer-android
– តំរូវឱ្យមាន កម្មវិធី Facebook Messenger
វិធីដំឡើង:
1. ជាដំបូង សូមចុចលើលីងនេះ: http://bit.ly/trollkhmer-ios ឬចូលទៅ App Store -> Search រួចវាយពាក្យ Troll Khmer Photo Comment។ បន្ទាប់មកចុច GET-> Install ដើម្បីដំឡើង។
2. បន្ទាប់មកចុចបើកវា។ នៅពេលវា លោតចេញផ្ទាំងថា “Troll Khmer Would Like To Send You Notifications” សូមជ្រើសរើសយក OK។
3. កម្មវិធីនេះ មាន 5 ថេប ដើម្បីបែងចែកប្រភេទ រូបភាព គឺរូបភាព សប្បាយ, ពិបាកចិត្ត, ខឹង, ឌឺ និងភ្ញាក់ផ្អើល។ ចុចលើថេបណាមួយ បន្ទាប់មក រំកិលចុះក្រោម រករូបភាពណាដែលពេញចិត្ត ហើយចុចលើវា នោះវា នឹងបើកកម្មវិធី Facebook Messenger មិនខាន។
4. ចុចលើ ឈ្មោះមិត្តភក្តិណាដែល ចង់ផ្ញើរូបភាព រួចចុច Send។
វិធីឆ្លើយតបសារជាមួយរូបភាពលឿនៗ:
5. ដើម្បីតបសារ ជារូបភាពវិញ នៅក្នុងកម្មវិធី Facebook Messenger សូមចុចលើ ប៊ូតុង Reply នោះវា នឹងបើក កម្មវិធី Troll Khmer Photo Comment ជាមិនខាន។
6. ចុចលើ រូបភាពណាមួយ ដែលចង់ផ្ញើតប ត្រឡប់វិញ រួចចុច Send Photo ជាការស្រេច៕
ចំណាំ: បើសិន លោកអ្នក ពេញចិត្តកម្មវិធីនេះ សូមកុំភ្លេច ចុចលើផ្ទាំងពាណីជ្ជកម្ម បើឃើញមាន ហើយចូលទៅ ផ្តល់មតិ (Review) នៅក្នុង ហាងកម្មវិធី App Store ដើម្បីគាំទ្រ ក្រុមការងារយើង។ មតិ អាចល្អ, អាក្រក់ និងសំណូមពរ ដើម្បីឱ្យក្រុមការងារយើង កែតម្រូវ នៅកំណែទំរង់ក្រោយៗ។ សូមអរគុណ!