Search

[ព័ត៌មាន] អ្នកប្រើ iPad Pro ចូរកុំទាន់អាប់ដេតទៅ iOS 9.3.2 ឱ្យសោះ

Apple iPad Pro 9.7 Inch Bricked by iOS 9.3.2
ប្រព័ន្ធប្រតិបត្តិការណ៍ iOS កំណែទំរង់ថ្មី 9.3.2 ដែល ក្រុមហ៊ុន Apple ទើបតែដាក់បញ្ចេញ កាលពីម្សិលមិញនេះ ត្រូវបានគេ រាយការណ៍ថា បានធ្វើឱ្យ iPad Pro អេក្រង់ 9.7 អីុង មួយចំនួន ជាប់គាំង មិនដំណើរ… នេះបើតាម គេហទំព័រចែករំលែកយោបល់របស់ MacRumor។

ប្រភព បានបន្តទៀតថា នៅពេលអាប់ដេត អ្នកប្រើប្រាស់ iPad Pro 9.7 អីុង មួយចំនួន បានជួបប្រទះ បញ្ហាកំហុសឆ្គង “Error 56” ដែលបានណែនាំពួកគេ ឱ្យដោតឧបករណ៍ទៅកាន់ កុំព្យូទ័រ ដើម្បីភ្ជាប់ជាមួយ iTunes។ បើតាម ឯកសាររបស់ Apple កំហុសឆ្គង 56 គឺទាក់ទងនឹង ផ្នែករឹង ហើយឯកសារ បានណែនាំ ឱ្យអាប់ដេត កម្មវិធី iTunes, បន្ទាប់មក បិទ Antivirus ជាបណ្តោះអាសន្ន រួចហើយ ធ្វើការ Restore សារជាថ្មី។ ហើយបើនៅតែមាន បញ្ហា គួរប្រញាប់ទាក់ទង ផ្នែកទំនាក់ទំនងអតិថិជន Apple។

ដោយមាន អ្នកប្រើប្រាស់ច្រើន ជួបបញ្ហានេះ Apple ទំនងនឹងចេញ iOS 9.3.2 ក្នុងពេលឆាប់ៗនេះ មិនខាន៕
ប្រភព: forums.macrumors.com




Loading...

ចូលរួមមតិតាមរយៈ Facebook