ក្រុមហ៊ុន Apple ថ្ងៃនេះ បានដាក់បញ្ចេញ ប្រព័ន្ធប្រតិបត្តិការណ៍ iOS កំណែទំរង់ថ្មី 9.3.2 ហើយ ដោយចេញមក ដើម្បីកែបញ្ហាមួយចំនួន ដូចជា៖
● បញ្ហាកាសស្តាប់ចម្រៀងប្លូធូស ពេលភ្ជាប់ជាមួយ iPhone SE បញ្ចេញសម្លេង មិនបានល្អ
● ការស្វែងរកនិយមន័យពាក្យ ពេលខ្លះ មិនបង្ហាញលទ្ធផល
● ដោះស្រាយបញ្ហា មិនអាចវាយ អសយដ្ឋានអីុម៉ែល នៅពេលប្រើ ឃីប៊តជប៉ុន Kana នៅក្នុង អីុម៉ែល ឬសារ
លោកអ្នក អាចអាប់ដេតទៅកាន់ កំណែទំរង់ថ្មីនេះបាន តាម 2 របៀបគឺ តាម OTA ដោយផ្ទាល់ក្នុងទូរស័ព្ទ ដោយចូលទៅ Settings-> General-> Software Update-> Download and Install ឬតាមរយៈ iTunes ដោយដោនឡូដ ឯកសារដំឡើង Firmware ពីលីងខាងក្រោម រួច Restore តាម iTunes៕
លីងដោនឡូដ ឯកសារដំឡើង (Firmware) iOS 9.3.2